Breaking News! រដ្ឋមន្ត្រីការបរទេសហុងគ្រីដែលទើបចាកចេញពីកម្ពុជា ធ្វើតេស្តវិជ្ជមានកូវីដ១៩ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! រដ្ឋមន្ត្រីការបរទេសហុងគ្រីដែលទើបចាកចេញពីកម្ពុជា ធ្វើតេស្តវិជ្ជមានកូវីដ១៩

Published

on

រដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាបន្ទាប់ពីទៅដល់ប្រទេសថៃសម្រាប់ដំណើរទស្សនកិច្ចផ្លូវការមួយ។ នេះបើតាមការឲ្យដឹងពីមន្ត្រីថៃនិងហុងគ្រីនៅថ្ងៃពុធនេះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃលោក Anutin Charnvirakul បាននិយាយថា លោក Peter Szijjarto និងគណៈប្រតិភូដែលមានសមាជិក១២នាក់ត្រូវបានធ្វើតេស្តក្រោយពេលចាកចេញពីប្រទេសកម្ពុជាប៉ុន្តែមានតែលោករដ្ឋមន្រ្តីក្រសួងការបរទេសម្នាក់ប៉ុណ្ណោះដែលត្រូវបានរកឃើញថាឆ្លងមេរោគនេះ។

លោកនិយាយថា លោក Szijjarto ដែលត្រូវបានធ្វើតេស្តពីរដងគឺត្រូវបានបញ្ជូនទៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura របស់ប្រទេសថៃសម្រាប់ការព្យាបាលរង់ចាំការបញ្ជូនតាមយន្តហោះវិលត្រឡប់ទៅស្រុកកំណើតវិញនៅយប់ថ្ងៃពុធនេះ។ លោក Anutin បាននិយាយថា រដ្ឋមន្រ្តីក្រសួងការបរទេសអាយុ៤២ឆ្នាំរូបនេះនឹងវិលត្រឡប់ទៅវិញតាមយន្តហោះមួយគ្រឿងហើយសមាជិកផ្សេងទៀតនៃគណបក្សរបស់គាត់នឹងធ្វើដំណើរតាមយន្តហោះដាច់ដោយឡែកមួយគ្រឿងទៀត។

ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសហុងគ្រី ទីភ្នាក់ងារព័ត៌មាន MTI របស់ហុងគ្រីបានបញ្ជាក់ថា លោក Szijjarto ពិតជាបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩មែនប៉ុន្តែបានបន្ថែមថា លោកបានធ្វើតេស្តអវិជ្ជមានមុនពេលចាកចេញសម្រាប់ដំណើរទស្សនកិច្ចនៅអាស៊ីកាលពីខែមុន។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីស្ថានទូតហុងគ្រីនៅទីក្រុងបាងកកមិនអាចទាក់ទងបានភ្លាមៗទេសម្រាប់ព័ត៌មានលម្អិត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Washington Post

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

ប្រមុខ​ការទូត​កម្ពុជា ៖ ទោះបី​មានការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ គេ​ពុំទាន់​មើលឃើញ​ប្រក្រតីភាព នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នៅឡើយ​ទេ

ព័ត៌មានជាតិ2 hours ago

ឆ្នាំ​២០២០​រដ្ឋាភិបាល​ បាន​ចំណាយ​ថវិកា​៣៨​លាន​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥

ព័ត៌មានជាតិ2 hours ago

សង្ស័យ​ចុះ​ជួយ​សត្វ​ឆ្កែ​ធ្លាក់​ទឹក បែរជា​លង់ទឹក​ស្លាប់​២​នាក់​ម្តាយកូន​យ៉ាង​អាណោចអាធ័ម​

ព័ត៌មានជាតិ3 hours ago

ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈសំណង់ និង​ខ្សែភ្លើង សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស

ព័ត៌មានជាតិ3 hours ago

លោក សុខ ទូច​ ៖ ដើម្បី​ឲ្យ​រោងចក្រ និង​សង្វាក់​ផលិតកម្ម​នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប អាច​ដើរ​បាន យើង​ត្រូវការ​គោ​ទឹកដោះ​ចំនួន​៣០០​ក្បាល

ព័ត៌មានពេញនិយម