ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុងកំណាចចំនួន២ នឹងវាយប្រហារចិន ក្នុងខែនេះ
តាមសេចក្តីរាយការណ៍របស់ CNA នៅថ្ងៃព្រហស្បតិ៍ទី៤ខែកក្កដាឆ្នាំ២០២៤, អាជ្ញាធរអាកាសធាតុចិន បានចេញការព្រមានដល់ប្រជាជនរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្នចំពោះព្យុះទីហ្វុងកាចសាហាវចំនួន២ ដែលនឹងវាយប្រហារប្រទេសក្នុងខែនេះ បណ្តាលឲ្យគ្រោះថ្នាក់ ជាពិសេសបង្កជាបំណាក់ដី នៅតាមតំបន់មួយចំនួនទៀតផង។

អាជ្ញាធរព្រមានថា ព្យុះកំណាចទាំង២ ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរបោះពួយក្នុងទិសដៅឆ្ពោះទៅទិសខាងលិច ដូច្នេះអ្នករស់នៅចំផ្លូវព្យុះ ត្រូវប្រុងប្រៀបខ្លួននិងប្រយ័ត្នឲ្យបានខ្ពស់មែនទែន។
ការព្រមាននេះគឺស្រដៀងទៅនឹងការព្រមានកាលពីឆ្នាំមុនដែរ ដែលកាលនោះ ព្យុះទីហ្វុងដ៏មានឥទ្ធិពលចំនួន២គឺ Doksuri និង Haikui បានវាយប្រហារដីគោក ដែលបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងឥតដាច់ បង្កជាគ្រោះទឹកជំនន់ និងជំរុញឲ្យមានការជម្លៀសមនុស្សទ្រង់ទ្រាយធំ។

ក្រៅពីព្យុះទីហ្វុង ចិនក៏បានចេញការព្រមានអំពីរលកកម្តៅខ្លាំងក្លានៅប៉ុន្មានខែខាងមុខផងដែរ ដោយព្យាករថា សីតុណ្ហភាពនៅតាមតំបន់ភាគច្រើនទូទាំងប្រទេស អាចហក់ឡើងខ្ពស់។
បច្ចុប្បន្ននេះ ប្រទេសចិន កំពុងរងគ្រោះផ្ទួនៗដោយគ្រោះធម្មជាតិ ខណៈភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់វាយលុកភាគខាងត្បូងប្រទេស ចំណែកនៅភាគខាងជើងឯណោះ បែរជាមានអាកាសធាតុក្តៅបំបែកកំណត់ត្រាទៅវិញ ដោយគំរាមកំហែងដល់ដំណាំ និងរំខានដល់ការផ្គត់ផ្គង់អគ្គិសនី។
យោងតាមទិន្នន័យផ្លូវការ ឆ្នាំនេះ ប្រទេសចិន បានជួបប្រទះអាកាសធាតុក្តៅខុសពីធម្មតា ជាមួយនឹងសីតុណ្ហភាពជាមធ្យម ពីខែមីនាដល់ខែឧសភា បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានសោះ ចាប់តាំងពីទិន្នន័យ ចាប់ផ្តើមកត់នៅឆ្នាំ១៩៦១៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះភ្លៀងវាយប្រហារខេត្តភាគខាងកើតប្រទេសចិន បង្ខំឲ្យជម្លៀសមនុស្សជាង ១៩ម៉ឺននាក់

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ