ព័ត៌មានអន្ដរជាតិ
ចិន ហាត់សមបាញ់កម្ទេចយន្តហោះចម្បាំងអាមេរិក ដើម្បីគំរាម កុំឲ្យហ៊ានចេះដឹងរឿងតៃវ៉ាន់
តាមសេចក្តីរាយការណ៍របស់ Daily Mail, នៅសប្តាហ៍នេះ ប្រទេសចិន បានចាប់ផ្តើមសមយុទ្ធហាត់សម ធ្វើដូចជាបាញ់កម្ទេចយន្តហោះចម្បាំងអាមេរិក ក្នុងអ្វីដែលត្រូវបានគេយល់ឃើញថា ជាការកំញើញនិងគំរាមទីក្រុងវ៉ាស៊ីនតោន កុំចេះតែហ៊ានមកអន្តរាគមន៍លើបញ្ហាកោះតៃវ៉ាន់។

រូបភាពផ្កាយរណបដែលថតដោយ Planet Labs លើតំបន់វាលខ្សាច់ដាច់ស្រយ៉ាល Taklamakan ក្នុងខេត្ត Xinjiang ភាគពាយព្យប្រទេសចិន បានបង្ហាញឲ្យឃើញ ភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅជាប់នឹងយន្តហោះដូច F-35 និង F-22 ដែលជាប្រភេទយន្តហោះទំនើបបំផុត ប្រើប្រាស់ដោយកងទ័ពអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ គេមិនដឹងទេថាតើ ចិនប្រើអាវុធអ្វីដើម្បីបាញ់យន្តហោះទាំងនោះ ប៉ុន្តែសារព័ត៌មាន The Times រាយការណ៍ថា បើវិភាគអំពីទំហំនៃការខូចខាត គឺគេអាចសន្មត់បានថា នោះជាការបាញ់ដោយមីស៊ីល។

នេះមិនមែនទើបលើកដំបូងឡើយ ដែលចិន ហាត់បាញ់កម្ទេចអាវុធធ្វើសង្គ្រាមរបស់អាមេរិក ពោលគឺកាលពី៣ឆ្នាំមុន ទីក្រុងប៉េកាំង ក៏ហាត់បាញ់កម្ទេចនាវាដឹកយន្តហោះថ្នាក់ Ford របស់អាមេរិក និងនាវាចម្បាំងថ្នាក់ Burke ឈ្មោះ Arleigh ២គ្រឿងផងដែរ។
សមយុទ្ធនេះកើតឡើង ចំពេលដ្រូនយោធាចិន ហោះឆ្វែលក្បែរអាកាសយានដ្ឋានលើកោះតៃវ៉ាន់ ធ្វើឲ្យជើងហោះហើរមួយចំនួន ត្រូវពន្យាពេល។

តាមការចុះផ្សាយរបស់សារព័ត៌មាន Liberty Times, ដ្រូននេះ ត្រូវបានគេប្រទះឃើញនៅចម្ងាយប្រហែល៨គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន Nangan លើកោះ Matsu ហើយវាស្ថិតនៅជុំវិញនោះប្រហែល២០នាទី។
សូមបញ្ជាក់ជាថ្មី ទីក្រុងប៉េកាំងអះអាងថា កោះតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន ហើយមិនដែលចោលគំនិតប្រើប្រាស់កម្លាំងបាយ ដើម្បីនាំយកកោះនេះមកគ្រប់គ្រងឡើយ។ ជាក់ស្តែងយន្តហោះចម្បាំង និងនាវារបស់ចិន តែងបង្ហាញវត្តមានស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តៃវ៉ាន់ ថា ចិនរឹបអូសទូកនេសាទ អាចជាសកម្មភាពសង្គ្រាមចិត្តសាស្ត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ