Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ត្រៀមផលិតមីស៊ីល ដែលហាមឃាត់ក្រោមសន្ធិសញ្ញាជាមួយ អាមេរិក

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី៤ខែកក្កដា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា ឧស្សាហកម្មការពារជាតិរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចអស់ហើយ ក្នុងការចាប់ផ្តើមផលិតមីស៊ីលរយៈចម្ងាយមធ្យមនិងខ្លី ដែលត្រូវបានហាមឃាត់ក្រោមសន្ធិសញ្ញាជាមួយសហរដ្ឋអាមេរិក។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យមសម័យសង្រ្គាមត្រជាក់ (INF) បានហាមឃាត់ប្រព័ន្ធទាំងនេះ ប៉ុន្តែសហរដ្ឋអាមេរិក បានដកខ្លួនចេញបាត់ទៅហើយ នៅក្នុងឆ្នាំ២០១៩ ដូច្នេះ ទីក្រុងមូស្គូ អះអាងថា ខ្លួនអាចគោរពតាមកិច្ចព្រមព្រៀងនេះបាន លុះត្រាតែភាគីអាមេរិក គោរពដែរ។

ថ្លែងក្រោយកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង អាស្តាណា នៃប្រទេសកាហ្សាក់ស្ថាន លោកពូទីនលើកឡើងថា “ដូចដែលខ្ញុំនិយាយអ៊ីចឹង ទាក់ទងនឹងការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញានេះនិងការប្រកាសថាពួកគេកំពុងចាប់ផ្តើមផលិតមីស៊ីល, យើងក៏ចាត់ទុកខ្លួនយើងថា មានសិទ្ធិចាប់ផ្តើមការស្រាវជ្រាវ អភិវឌ្ឍ និងការផលិតនាពេលអនាគតដែរ។ យើង​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍមីស៊ីលប្រភេទនេះ ហើយ​យើង​ត្រៀម​ខ្លួនរួច​ជា​ស្រេច ​ដើម្បីចាប់​ផ្តើម​ផលិតវា។ ជាគោលការណ៍ យើងណែនាំដល់ឧស្សាហកម្មរបស់យើងរួចហើយ”។

លោក ពូទីន (AP)

សូមបញ្ជាក់ថា សន្ធិសញ្ញា INF ឆ្នាំ១៩៨៧ បានហាមប្រាមទាំងសហរដ្ឋអាមេរិក និងសហភាពសូវៀតពីការផលិត និងបាញ់បង្ហោះមីស៊ីលផ្លោងព្រមទាំងមីស៊ីលបាញ់លើដីគោក ក៏ដូចជាមីស៊ីលដែលមានរយៈចម្ងាយចន្លោះពី៥០០ទៅ៥ ៥០០គីឡូម៉ែត្រផងដែរ។ 

ទោះបីជាយ៉ាងណាក៏ដោយ សន្ធិសញ្ញា​នេះ​មិនហាមឃាត់មីស៊ីលបាញ់លើ​អាកាស​ឬបាញ់ចេញពី​សមុទ្រ ​ដែល​មានរយៈចម្ងាយ​ដូចគ្នា​នេះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន គំរាមអាមេរិក ក្រោយនាំមីស៊ីលមក អាស៊ីប៉ាស៊ីហ្វិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម