Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu យល់​ព្រម​ឲ្យ​គណៈប្រតិភូ​អ៊ីស្រាអែល​ទៅ​ជួប​​ក្រុម​ហាម៉ាស

បានផុស

នៅ

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​ប្រាប់​​ទៅ​ប្រធានាធិបតី​អាមេរិក ថា លោក​​នឹង​​បញ្ជូន​គណៈ​ប្រតិភូ​ ដើម្បី​​ធ្វើ​កិច្ច​ចរចា​រឿង​ដោះ​ដូរ​ចំណាប់ខ្មាំង​​ និង​បទ​ឈប់​បាញ់​ជាមួយ​ក្រុម​ហាម៉ា នៅ​តំបន់​ហ្គាហ្សា។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​​របស់​សារព័ត៌មាន​អ៊ីស្រាអែល Anadolu Agency កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០២៤។

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈ​រដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​ចូល​ជួប​ប្រជុំ​គ្នា​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដើម្បី​ពិចារណា​​​លើ​ការ​ឆ្លើយ​តប​របស់​ក្រុម​ហាម៉ាស ចំពោះ​សំណើ​បទ​​ឈប់​បាញ់​​​នៅ​តំបន់​ហ្គាហ្សា ព្រម​ទាំង​ការ​ចរចា​ដោះដូរ​ចំណាប់​ខ្មាំង​​ផង​ដែរ។ យ៉ាង​ណា​មិញ ​ចំពោះ​ពេល​វេលា​ជាក់​លាក់​ដែល​ថា គណៈប្រតិភូ​អ៊ីស្រាអែល​នឹង​ទៅ​ចរចា​ជាមួយ​​ក្រុម​ហាម៉ាស នៅ​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​​នៅ​ឡើយ​ទេ។

ពាក់​ព័ន្ធ​នឹង​រឿង​នេះ សេតវិមាន​ បាន​ប្រកាស​​ថា ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន និង​លោក Netanyahu ក៏​បាន​​ពិភាក្សា​គ្នា​ដែរ​​តាម​រយៈ​ទូរសព្ទ​ កាល​ពី​ម្សិលមិញ ទាក់ទិន​នឹង​ការ​ឆ្លើយ​តប​​របស់​ហាម៉ាស ដែល​ទំនង​ជា​អាច​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​ដំណើរការ​ទៅ​មុខ​​បាន។ សេតវិមាន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា “លោក​ប្រធានាធិបតី បាន​ស្វាគមន៍​ការ​សម្រេច​ចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​​​អនុញ្ញាត​​​ឲ្យ​ក្រុម​អ្នក​ចរចា​របស់​គាត់ សហការ​ជាមួយ​អ្នក​សម្របសម្រួល​អាមេរិក កាតា និង​អេហ្ស៊ីប ក្នុង​កិច្ច​ប្រឹងប្រែង​​ធ្វើ​ឲ្យ​​សម្រេច​​បាន​នូវ​កិច្ច​ព្រមព្រៀង”។

ក្នុង​ការ​ហៅ​ទូរសព្ទ​ជាមួយ​លោក ចូ បៃដិន, លោក Netanyahu បាន​សង្កត់​ធ្ងន់​ថា អ៊ីស្រាអែល​យល់​ព្រម​បញ្ចប់​​សង្គ្រាម​​របស់​ខ្លួន​​នៅ​​តំបន់​ហ្គាហ្សា លុះ​ត្រា​ណា​តែ​វត្ថុ​បំណង​ទាំង​អស់​របស់​អ៊ីស្រាអែល​អាច​សម្រេច​បាន​​​ដោយ​ជោគជ័យ។

គួរ​បញ្ជាក់​ថា កាតា អេហ្ស៊ីប និង​សហរដ្ឋ​អាមេរិក បាន​ព្យាយាម​ជា​ច្រើន​ខែ​កន្លង​ទៅ ដើម្បី​ទទួល​បាន​បទ​ឈប់​បាញ់ និង​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​​ប្រមាណ ១២០​នាក់​ ដែល​នៅ​សេស​សល់​ក្នុង​តំបន់​ហ្គាហ្សា។ ប៉ុន្តែ​រាល់​ការ​ប្រឹងប្រែង​ទាំង​នោះ ហាក់​​មិន​ទទួល​បាន​ផ្លែផ្កា​សោះ​​ឡើយ។

ក្រុម​ហាម៉ាស បាន​និយាយ​ថា កិច្ច​ព្រមព្រៀង​ ​ត្រូវ​ធ្វើ​ដើម្បី​បញ្ចប់​សង្គ្រាម ហើយ​នាំ​មក​នូវ​ការ​ដក​ទ័ព​​​អ៊ីស្រាអែល​ចេញ​ទាំង​ស្រុង​ពី​ហ្គាហ្សា។ យ៉ាង​ណា​មិញ កន្លង​មក អ៊ីស្រាអែល តែង​បដិសេធ​ថា ខ្លួន​ទទួល​យក​​ការ​ផ្អាក​ប្រតិបត្តិការ​​ប្រយុទ្ធ​​ជា​បណ្ដោះ​អាសន្ន​​​បាន តែ​មិន​មែន​បទ​ឈប់​បាញ់​នោះ​ទេ បើ​​ក្រុម​ហាម៉ាស​មិន​​ទាន់​ត្រូវ​បាន​កម្ចាត់​​ចេញ​​​ឲ្យ​អស់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ នាទីutes មុន

ត្រឹម​២០២៥ កម្ពុជា​មាន​​អាជ្ញា​កណ្តាល​បុរស​៣​នាក់ នារី​១នាក់​ទទួល​ស្គាល់​ដោយ FIFA

ព័ត៌មានជាតិ៥ នាទីutes មុន

ស្អែកនេះ ក្រសួង២ រួមគ្នារៀបចំពិធីលើកកម្ពស់វិស័យទេសចរណ៍ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម១២ នាទីutes មុន

អាជ្ញាធរសង្កាត់ចោមចៅទី៣ ប្រកាសប្រើវិធានការរដ្ឋបាល លើអាជីវករណាដែលមិនស្ដាប់តាមការណែនាំ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ភូមិគ្រឹះនៅ LA តម្លៃជិត ៩លានដុល្លារ ឈរយ៉ាងរឹងមាំ ទោះជាភ្លើងឆេះជុំវិញសល់តែផេះក្ដី

ព័ត៌មានជាតិ២៦ នាទីutes មុន

ទូតអ៊ីរ៉ង់ ប្ដេជ្ញាធ្វើការជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីជំរុញលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម