ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល អនុម័តផែនការ សង់ផ្ទះថ្មីជិត ៥ ៣០០ខ្នង នៅ West Bank
តាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន AP កាលពីថ្ងៃទី ០៤ ខែកក្កដាឆ្នាំ២០២៤, រដ្ឋាភិបាលអ៊ីស្រាអែល បានអនុម័តផែនការសង់ផ្ទះថ្មីជិត ៥ ៣០០ខ្នង នៅក្នុងតំបន់ West Bank ដែលនេះត្រូវបានគេមើលឃើញថា ជាយុទ្ធនាការពន្លឿននិងពង្រីកការតាំងទីលំនៅគ្រប់គ្រងដោយអ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន និងទប់ស្កាត់ការបង្កើតរដ្ឋប៉ាឡេស្ទីននៅពេលអនាគត។
យោងតាមទីភ្នាក់ងារប្រឆាំងការតាំងទីលំនៅរបស់អ៊ីស្រាអែល Peace Now បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិម បានអនុម័តផែនការសង់ផ្ទះចំនួន ៥ ២៩៥ខ្នង នៅទីតាំងរាប់សិបទូទាំងតំបន់ West Bank ដែលអ៊ីស្រាអែលបានរឹបអូសយកដីនេះបានជាង ៣ ទសវត្សរ៍មកហើយ។ អ៊ីស្រាអែល ក៏នឹងប្រែក្លាយសង្កាត់ថ្មីចំនួន៣នៅក្នុងជ្រលងភ្នំ Jordan និងនៅជិតទីក្រុង Hebron ឲ្យក្លាយជារបស់ខ្លួនស្របច្បាប់ផងដែរ។
អ្នកវិភាគមួយចំនួនបានលើកឡើងថា យុទ្ធនាការពង្រីកលំនៅដ្ឋានយ៉ាងឆាប់រហ័សបែបនេះ គឺជាផ្នែកមួយនៃគោលបំណងរបស់អ៊ីស្រាអែលដើម្បីធានាថា រដ្ឋប៉ាឡេស្ទីនមិនអាចបង្កើតបាននោះទេ។
ស្របពេលជាមួយគ្នានេះ ក៏មានការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងផងដែរ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដោយកាលពីថ្ងៃព្រហស្បតិ៍ ចលនាសកម្មប្រយុទ្ធមានមូលដ្ឋាននៅប្រទេសលីបង់មួយនេះ បានបាញ់រ៉ុកកែតជាង ២០០ គ្រាប់ និងប្រើយន្តហោះគ្មានមនុស្សបើក វាយប្រហារភាគខាងជើងប្រទេសអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេបញ្ជាការជាន់ខ្ពស់ ក្រោមដៃអ៊ីស្រាអែល កាលពីប៉ុន្មានថ្ងៃមុន៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា