Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង Oxford និង Pfizer កាត់បន្ថយហានិភ័យនៃជំងឺកូវីដធ្ងន់ធ្ងរ ៨០ភាគរយសម្រាប់មនុស្សអាយុលើស៨០ឆ្នាំ

បានផុស

នៅ

ការវិភាគនៅក្នុងប្រទេសអង់គ្លេសបានបង្ហាញថា ការចាក់តែមួយដូសនៃវ៉ាក់សាំងកូវីដ Oxford-AstraZeneca ឬ Pfizer-BioNTech បានកាត់បន្ថយឱកាសនៃការចូលព្យាបាលនៅក្នុងមន្ទីរពេទ្យជាង៨០ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យសុខភាពសាធារណៈអង់គ្លេសបានបង្ហាញពី ប្រសិទ្ធភាពដែលត្រូវបានគេពិនិត្យក្នុងរយៈពេលបីទៅបួនសប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំង។

លទ្ធផលនេះ ផ្អែកទៅលើមនុស្សអាយុលើស៨០ឆ្នាំ ដែលជាក្រុមទទួលបានវ៉ាក់សាំងដំបូងគេ។

អ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលបានសាទរចំពោះលទ្ធផលនេះ ប៉ុន្តែបានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំង២ដូសគឺត្រូវការជាចាំបាច់ សម្រាប់ការការពារល្អបំផុត។

វាកើតឡើងបន្ទាប់ពីការរកឃើញស្រដៀងគ្នានេះ ត្រូវបានចេញផ្សាយដោយអាជ្ញាធរសុខាភិបាលស្កុតឡែនកាលពីសប្តាហ៍មុន។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បានប្រាប់សន្និសីទសារព័ត៌មានក្នុងវិមាន Downing Street កាលពីថ្ងៃចន្ទថា លទ្ធផលវ៉ាក់សាំងចុងក្រោយនេះគឺខ្លាំងណាស់។

លោកបានបន្ថែមទៀតថា “ពួកគេក៏អាចជួយពន្យល់ផងដែរ ពីមូលហេតុដែលចំនួនមនុស្សអាយុលើស៨០ឆ្នាំដែលចូលសង្គ្រោះក្នុងបន្ទប់សង្គ្រោះបន្ទាន់មានការធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ”។

ទិន្នន័យនេះក៏បានបង្ហាញផងដែរថា ការចាក់វ៉ាក់សាំងបានកាត់បន្ថយហានិភ័យរបស់មនុស្សដែលមានអាយុលើស៧០ឆ្នាំ ពីការវិវត្តរោគសញ្ញាកូវីដប្រមាណ៦០ភាគរយ ៣សប្តាហ៍បន្ទាប់ពីការចាក់លើកដំបូង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រកឃើញអ្នកឆ្លងថ្មី ២៤ នាក់ គិតត្រឹមព្រឹកនេះ

ចុចអាន៖ ឡាវ តម្រូវឲ្យជនបរទេសទិញធានារ៉ាប់រងជំងឺកូវីដ១៩ មុនចូលប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម