Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ ពូទីន ជឿ​​ថា សម្ដី​លោក ត្រាំ ពិត​ជា​ស្មោះ​ត្រង់​​រឿង​ចង់​បញ្ចប់​សង្គ្រាម​នៅ​​អ៊ុយក្រែន

បានផុស

នៅ

ស្ថិត​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​ប្រទេស​កាហ្សាក់ស្ថាន កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០២៤ មេ​ដឹក​នាំ​រុស្ស៊ី បាន​និយាយ​ថា លោក​មាន​​ជំនឿ​លើ​លោក ដូណាល់ ត្រាំ ថា​ពិត​ជា​ស្មោះត្រង់​ប្រាកដ​មែន​អំពី​រឿង​ដែល​ចង់​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។

លោក ដូណាល់ ត្រាំ និង​លោក វ៉្លាឌឺមៀរ ពូទីន (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉្លាឌឺមៀរ ពូទីន បាន​ថ្លែង​ថា “តាម​ពិត​ទៅ លោក ត្រាំ ដែល​ជា​បេក្ខភាព​ប្រធានាធិបតី​​មួយ​រូប ប្រកាស​ថា លោក​ត្រៀម​ខ្លួន​រួចរាល់​ និង​ចង់​បញ្ឈប់​សង្គ្រាម​នៅ​អ៊ុយក្រែន។ យើង​ជឿ​ជាក់​ថា​​​នេះ​គឺ​ជា​រឿង​ហ្មត់ចត់​​​ប្រាកដ​មែន”។ លោក បន្ត​ថា លោក​មិន​ដឹង​ច្បាស់​ពី​សំណើ​របៀប​ណា​ទេ ដែល​លោក ត្រាំ នឹង​ប្រើ​សម្រាប់​ធ្វើ​ជា​កូន​សោ​បិទ​បញ្ចប់​សង្គ្រាម​ ដោយ​លោក​ដឹង​ត្រឹម​ថា សម្ដី​ទាំង​នេះ​របស់​អតីត​ប្រធានាធិបតី​អាមេរិក ​គឺ​ជា​រឿង​គួរ​ឲ្យ​ទុក​ចិត្ត​ ហើយ​រុស្ស៊ី​នឹង​​ចូលរួម​គាំទ្រ​គំនិត​ចង់​បញ្ចប់​សង្គ្រាម​នេះ។

គួរ​រំឭក​ថា កាលពី​ខែ​ឧសភា​ ឆ្នាំ​២០២៣​កន្លង​ទៅ លោក ដូណាល់ ត្រាំ បាន​​ប្រាប់​​ទៅ​កាន់​សារព័ត៌មាន CNN ថា “ពួក​គេ​កំពុង​ស្លាប់ ទាំង​ជនជាតិ​រុស្ស៊ី និង​ជនជាតិ​អ៊ុយក្រែន។ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​បញ្ឈប់​​ការ​សម្លាប់។ ហើយ​ខ្ញុំ​នឹង​ធ្វើ​វា​ឲ្យ​ទាល់​តែ​បាន​នៅ​ក្នុង​រយៈពេល​២៤​ម៉ោង”។ ការ​លើក​ឡើង​​​របស់​លោក ត្រាំ នេះ​ សំដៅ​​​ទៅ​លើ​ការ​សន្យា​មួយ​ដែល​ត្រៀម​នឹង​ធ្វើ​មុន​គេ បើ​លោក​ពិត​ជា​ឈ្នះ​ការ​បោះឆ្នោត​នៅ​អាមេរិក​​នា​ខែ​វិច្ឆិកា​ខាង​មុខ។

ចំណែក​​ឯ លោក ពូទីន កាលពី​ខែ​មិថុនា​កន្ល​ង​ទៅ ធ្លាប់​បាន​និយាយ​ថា រុស្ស៊ី​យល់ព្រម​បញ្ចប់​សង្គ្រាម លុះ​ត្រា​ណា​តែ​​​រដ្ឋាភិបាល​ក្រុង​កៀវ​​ទម្លាក់​ចោល​មហិច្ឆតា​ចង់​ចូល​ជា​សមាជិក​អង្គការ​ណាតូ ហើយ​ប្រគល់​​សិទ្ធិ​ពេញ​លេញ​ឲ្យ​រុស្ស៊ី​គ្រប់គ្រង​ខេត្ត​ចំនួន​៤ ដែល​​​ខ្លួន​ដណ្ដើម​បាន​កាល​ពី​ឆ្នាំ​២០២២ មាន​ដូចជា ខេត្ត Donetsk, Kherson, Luhansk និង Zaporizhzhia។

លោក បន្ត​ថា កិច្ច​ចរចា​​រវាង​អាមេរិក និង​រុស្ស៊ី មិន​អាច​ធ្វើ​ទៅ​រួច​​បាន​ទេ​នៅ​ពេល​ឥលូវ​នេះ ខណៈ​ដែល​ការ​បោះឆ្នោត​នៅ​អាមេរិក​ខិត​ជិត​​មក​ដល់។ បែប​នេះ​ហើយ​ទើប​រុស្ស៊ី​មាន​តែ​រង់ចាំ​មើល​ថា​តើ​នរណា​ជា​អ្នក​ឈ្នះ ហើយ​មេ​ដឹក​នាំ​ថ្មី​​របស់​អាមេរិក​នឹង​ធ្វើ​អ្វី​បន្ទាប់​ទៀត៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម