ព័ត៌មានអន្ដរជាតិ
វៀតណាម សរសើររបាយការណ៍ ជួញដូរមនុស្សរបស់អាមេរិក
ឆ្លើយតបទៅនឹងសំណួរទាក់ទងរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ២០២៤ ដែលចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៤ ប្រទេសវៀតណាម បានសរសើររដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែលវាយតម្លៃយ៉ាងល្អលើកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ហើយប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ស្នើសុំបន្តកិច្ចសហប្រតិបត្តិការលើបញ្ហានេះតទៅទៀត។

តាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃព្រហស្បតិ៍ទី៤ខែកក្កដាឆ្នាំ២០២៤, អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា “វៀតណាម សូមកោតសរសើរ ដែលសហរដ្ឋអាមេរិកបានធ្វើការវាយតម្លៃប្រកបដោយលទ្ធផលវិជ្ជមានលើវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការជួញដូរមនុស្ស”។
លោកស្រីបន្ថែមថា “យើងបានកំណត់និងផ្តល់ការគាំទ្រដល់ជនរងគ្រោះនៃការជួញដូរមនុស្ស ហើយយើងបានសម្របខ្លួនយ៉ាងល្អ ទៅនឹងបញ្ហាប្រឈមថ្មីៗទាក់ទងនឹងស្ថានភាពជួញដូរមនុស្សនៅលើសកលលោក។ វៀតណាមនិងអាមេរិក នឹងបន្តធ្វើការទៀតទាត់និងជិតស្និទ្ធជាមួយគ្នា ដើម្បីវាយតម្លៃយ៉ាងសកម្មនិងគ្រប់ជ្រុងជ្រោយ អំពីសមិទ្ធិផលនិងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការជួញដូរមនុស្ស ក្នុងស្មារតីនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ”។

សូមបញ្ជាក់ ក្នុងឆ្នាំ២០១១ ប្រទេសវៀតណាម បានកែតម្រូវច្បាប់របស់ខ្លួនស្តីពីការប្រយុទ្ធ និងទប់ស្កាត់ការជួញដូរមនុស្ស ហើយការកែប្រែកាលនោះ បាននាំឲ្យប្រទេសនេះ បង្កើនការស៊ើបអង្កេតលើករណីជួញដូរមនុស្សទាំងឡាយ។
ចាប់តាំងពីពេលនោះមក វៀតណាម បានបន្តពង្រឹងបេសកកម្មទប់ស្កាត់និង ដំណោះស្រាយលើបញ្ហាជួញដូរមនុស្ស ជាមួយនឹងផែនការផ្លូវការចាប់ពីឆ្នាំ២០២១-២០២៥និងចក្ខុវិស័យដល់ឆ្នាំ២០៣០៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូលិស វៀតណាម តាមចាប់មេអណ្ដើកជួញដូរមនុស្ស ៥ នាក់ចូលទឹកដី ឡាវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ