Connect with us

ព័ត៌មានអន្ដរជាតិ

បាងកក ជាទីក្រុងមានមហាសេដ្ឋីច្រើនជាងគេបំផុត នៅអាស៊ីអាគ្នេយ៍

បានផុស

នៅ

យោងតាមបញ្ជីមហាសេដ្ឋីពិភពលោករបស់គេហទំព័រ Hurun បានបង្ហាញថា បាងកក គឺជាទីក្រុងដែលមានមហាសេដ្ឋីច្រើនជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ២០២៤នេះ។

(រូបថត៖ Facebook)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមទិន្នន័យ ឆ្នាំនេះ ទីក្រុងបាងកក នៃប្រទេសថៃ មានមហាសេដ្ឋីចំនួន៤៩នាក់ ឈរពីលើសិង្ហបុរី ដែលមាន ៤២នាក់ ចំណែកលេខ៣គឺទីក្រុង ហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី ដែលមានមហាសេដ្ឋីចំនួន៣៧នាក់។

បើនិយាយពីក្របខណ្ឌជាសកលវិញ ញូវយ៉កនៃសហរដ្ឋអាមេរិក គឺជាទីក្រុងឈរលេខ១ មានមហាសេដ្ឋីច្រើនជាងគេបំផុត ពោលគឺ១១៩នាក់ និងលេខ២ បានទៅលើទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស មាន៩៧នាក់ រីឯលេខ៣ បានទៅលើទីក្រុង Mumbai នៃប្រទេសឥណ្ឌា មាន៩២នាក់។

អ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងគឺថា រាប់ចាប់ពីលេខ៤ដល់លេខ៦គឺ សុទ្ធតែជាទីក្រុងនៃប្រទេសចិនតែម្តង ពោលគឺលេខ៤បានទៅលើទីក្រុង ប៉េកាំង មានមហាសេដ្ឋី ៩១នាក់, លេខ៥ សៀងហៃ មាន៨៧នាក់ និងលេខ៦គឺទីក្រុង សេនជិន មាន៨៤នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

Sokha Hotels

ព័ត៌មានពេញនិយម