ព័ត៌មានអន្ដរជាតិ
សមាជិកណាតូ ថា លោកខាងលិច ចង់បង្កើតសង្គ្រាមលោកលើកទី៣
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចាកចេញពីកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO), លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីដែលជាសមាជិកណាតូ បានលើកឡើងថា “ពិតជារឿងគួរឲ្យសោកស្តាយជាទីបំផុត ដែលមានប្រទេសនៅលោកខាងលិច ប្រកាន់យកវិធីសាស្រ្ត ចង់បង្កឲ្យមានសង្គ្រាមលោកលើកទី៣”។

លោក Erdogan អះអាងថា មហាអំណាចលោកខាងលិចមួយចំនួន ហាក់ដូចជាកំពុងព្យាយាមខ្លាំងណាស់ ដើម្បីបង្វែរជម្លោះនៅអ៊ុយក្រែន ឲ្យប្រែក្លាយទៅជាសង្រ្គាមលោកទាំងមូល ប៉ុន្តែលោកសង្ឃឹមថា សន្តិភាពនឹងនៅតែកើតឡើងបាន។
ស្របពេលជាមួយគ្នានោះដែរ លោកបានស្តីបន្ទោសឥតសំចៃមាត់ទៅលើក្រុមហ៊ុនផលិតសព្វាវុធ ដែលព្យាយាមចាក់ឲ្យផ្ទុះជម្លោះ ហើយមហាអំណាចលោកខាងលិច នៅតែបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ នេះបង្ហាញថា វាច្បាស់ណាស់ ជាការធ្វើពាណិជ្ជកម្មអាវុធពិតៗ។

មិនត្រឹមប៉ុណ្ណឹង ប្រមុខរដ្ឋតួកគីអះអាងថា លោកខាងលិច ខុសពីរុស្ស៊ីដាច់, រុស្ស៊ីបាននិងកំពុងជំរុញការសន្ទនា និងដំណោះស្រាយដោយសន្តិវិធីលើជម្លោះអ៊ុយក្រែនខណៈទីក្រុងអង់ការ៉ា សង្ឃឹមថា ទីក្រុងកៀវនិងមូស្គូ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងពេលឆាប់ៗនេះ។
ពាក់ព័ន្ធបញ្ហានេះដែរ កាលពីខែមុន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន សង្កត់ធ្ងន់ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចអស់ហើយ ដើម្បីបើកការចរចាសន្តិភាពជាមួយអ៊ុយក្រែនភ្លាមៗ ប្រសិនបើក្រុងកៀវដកទ័ពចេញពីតំបន់ Donbass និងអតីតតំបន់ពីរផ្សេងទៀតរបស់ខ្លួន ក៏ដូចជាការប្តេជ្ញាចិត្តក្នុងស្ថានភាពអព្យាក្រឹតផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងកៀវ និងអ្នកគាំទ្រលោកខាងលិច បានច្រានចោលសំណើនេះដោយមិនអើពើនិងខ្វល់ខ្វាយឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ