ព័ត៌មានអន្ដរជាតិ
Sarkozy ក្លាយជាអតីតប្រធានាធិបតីបារាំងដំបូង ត្រូវបានកាត់ទោសជាប់ពន្ធនាគារ
អតីតប្រធានាធិបតីបារាំងលោក Nicolas Sarkozy ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ ក្នុងនោះ២ឆ្នាំត្រូវព្យូរ ពាក់ព័ន្ធនឹងអំពើពុករលួយ។
លោកត្រូវបានផ្ទន្ទាទោសពីបទសូកប៉ាន់ចៅក្រមម្នាក់នៅឆ្នាំ២០១៤ បន្ទាប់ពីលោកបានចាក់ចេញពីអំណាច ដោយបានសន្យាផ្តល់ការងារដ៏ល្អមួយជាថ្នូរនឹងព័ត៌មានដាច់ដោយឡែកមួយ។

លោក Sarkozy អាយុ៦៦ឆ្នាំ ជាអតីតប្រធានាធិបតីបារាំងដំបូងគេដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ។ ទោះជាយ៉ាងណា មេធាវីរបស់លោកបានបញ្ជាក់ថា គាត់នឹងប្តឹងឧទ្ទរណ៍។
លោក Sarkozy នឹងបន្តមានសេរីភាពក្នុងកំឡុងពេលដំណើរការដែលអាចចំណាយច្រើនឆ្នាំ។
នៅក្នុងការសម្រេច ចៅក្រម Judge Christine Mée បាននិយាយថា អ្នកនយោបាយអភិរក្សរូបនេះដឹងនូវអ្វីដែលគាត់បានធ្វើខុស។ ទង្វើរបស់គាត់ និងមេធាវីរបស់គាត់ទាំងនោះបានធ្វើឲ្យប៉ះពាល់ដ៏អាក្រក់ដល់កេរ្តិ៍ឈ្មោះយុត្តិធម៍។
ឧក្រិដ្ឋនោះត្រូវបានបញ្ជាក់ថា ការជះឥទ្ធិពល និងរំលោភបំពានទៅលើការសម្ងាត់វិជ្ជាជីវៈ។ វាជាសញ្ញាសំគាល់ផ្លូវច្បាប់ក្រោយសង្គ្រាម។ គំរូមុនមួយគឺការកាត់ទោសលោក Jacques Chirac ដែលបានជាប់ពន្ធនាគារ២ឆ្នាំកាលពីឆ្នាំ២០១១សម្រាប់ការរៀបចំការងារក្លែងក្លាយនៅសាលាក្រុងបារីសសម្រាប់សម្ព័ន្ធមិត្តដែលពេលនោះលោកកាន់តំណែងជាអភិបាលក្រុង។ លោក Chirac ក៏ធ្លាប់ជាប្រធានាធិបតីបារាំងពីឆ្នាំ១៩៩៥ដល់២០០៧ ដែលបន្ទាប់មកលោក Sarkozy បានកាន់អំណាចបន្ត។

ប្រសិនបើការប្តឹងឧទ្ធរណ៍របស់លោក Sarkozy មិនបានជោគជ័យទេនោះ លោកត្រូវទទួលទោសមួយឆ្នាំដោយស្នាក់នៅក្នុងផ្ទះដែលត្រូវដាក់ស្លាកថា «ពន្ធនាគារ» ជាជាងទៅនៅក្នុងគុក។
ភរិយារបស់លោកជាតារាចម្រៀង និងតារាម៉ូដែល Carla Bruni បានចាត់ទុកករណីនេះថាជា ការធ្វើទុក្ខបុកម្នេញដោយឥតន័យ និងថា ការប្រយុទ្ធប្រឆាំងនៅតែបន្ត ហើយការពិតនឹងកើតមាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ