Connect with us

ព័ត៌មានអន្ដរជាតិ

ករណីឆ្លងជំងឺកូវីដ១៩ទូទាំងពិភពលោក កើនឡើងជាលើកដំបូងក្នុងរយៈពេល៧សប្តាហ៍

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា កាលពីសប្តាហ៍មុន ចំនួននៃការឆ្លងជំងឺកូវីដ១៩ទូទាំងពិភពលោក បានកើនឡើងជាលើកដំបូងក្នុងរយៈពេល៧សប្តាហ៍។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងហ្សឺណែវថា ការកើនឡើងនូវករណីនេះ គឺជារឿងខកចិត្តប៉ុន្តែមិនគួរឲ្យភ្ញាក់ផ្អើលទេ។ លោកកត់សម្គាល់ថា និន្នាការកើនឡើងកំពុងបន្តនៅគ្រប់ទីកន្លែងក្នុងពិភពលោក ក្រៅពីតំបន់អាហ្វ្រិកនិងតំបន់ប៉ាស៊ីហ្វិកខាងលិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា “ការកើនឡើងមួយចំនួនគឺដោយសារតែ ការបន្ធូរបន្ថយវិធានការសុខភាពសាធារណៈ ការរីករាលដាលជាបន្តនៃវីរុសបំប្លែងខ្លួននិងមនុស្សលែងសូវការពារខ្លួនដូចមុន”។

យោងតាមសកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានករណីឆ្លងជំងឺកូវីដ១៩ជាង ១១៤លានករណី ស្លាប់២.៥លាននាក់និង៦៤.៥លាននាក់បានជាសះស្បើយ។

ទន្ទឹមនឹងនេះដែរ លោក Tedros បាននិយាយថា វាឆាប់ពេកហើយសម្រាប់រដ្ឋាភិបាលនានាក្នុងការពឹងផ្អែកតែលើកម្មវិធីចាក់វ៉ាក់សាំង ហើយបោះបង់ចោលវិធានការផ្សេងទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

លោក Tedros លើកឡើងថា “ប្រសិនបើប្រទេសនានាពឹងផ្អែកតែលើវ៉ាក់សាំង ពួកគេនឹងមានកំហុស។ វិធានការសុខភាពសាធារណៈនៅតែជាមូលដ្ឋាននៃការឆ្លើយតបចំពោះជំងឺកូវីដ១៩”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ វ៉ាក់សាំង Oxford និង Pfizer កាត់បន្ថយហានិភ័យនៃជំងឺកូវីដធ្ងន់ធ្ងរ ៨០ភាគរយសម្រាប់មនុស្សអាយុលើស៨០ឆ្នាំ

ចុចអាន៖ ខេត្ត​ព្រះសីហនុ​បើក​យុទ្ធនា​ការចែក​ម៉ាស​ជូន​ពលរដ្ឋ​ខណៈ​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ខ្លាំងក្លា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សង្រ្គាមពាណិជ្ជកម្មចិន​-អាមេរិក
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ពន្ធសងសឹករបស់​ចិន​ អាច​ធ្វើឱ្យ​ការនាំចេញ​ប្រេងអាមេរិកធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

លោក ណេតាន់យ៉ាហ៊ូ សរសើរលោក ត្រាំ លើ​គម្រោង​​យកជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ស្ករគ្រាប់និងនំចំណីផុតកំណត់ ចាក់ចោលគរដូចភ្នំ នៅតាមផ្លូវ ក្នុងទីក្រុងហាណូយ 

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ នាទីutes មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រាប់ពលរដ្ឋខេត្តតាកែវឱ្យប្រើប្រាស់ទឹកសន្សំសំចៃ ជៀសវាងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម