ព័ត៌មានអន្ដរជាតិ
ដោយសារជម្លោះ ស្រ្តី វៀតណាម ប្រើថ្នាំ Cyanide បំពុលក្មួយប្រុស និងសាច់ញាតិ ៥ នាក់ទៀត
យោងតាមការចុះផ្សាយពីកាសែត VnExpress កាលពីថ្ងៃទី ០៥ ខែកក្កដា បញ្ចាក់ថា ស្ត្រីម្នាក់នៅក្នុងខេត្ត Dong Nai ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីក្មួយប្រុសអាយុ១៨ឆ្នាំ ត្រូវបានបំពុលដោយ Cyanide ដែលជាសារធាតុថ្នាំពុលកម្រិតខ្លាំង សូម្បីតែបរិមាណតិចតួចនៅក្នុងខ្លួនក៏អាចស្លាប់ដែរ។
យោងតាមប៉ូលិសបាននិយាយកាលពីថ្ងៃសុក្រថា Nguyen Thi Hong Bich អាយុ ៣៦ ឆ្នាំ កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាត។ ក្មេងប្រុសជំទង់នៅស្រុក Nhon Trach នៃខេត្ត Dong Nai ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងហូជីមិញ ក្នុងស្ថានភាពសន្លប់កាលពីថ្ងៃទី ២២ ខែមិថុនា មកម៉្លេះ។

បន្ទាប់ពីបញ្ចូនទៅកាន់មន្ទីពេទ្យ គ្រូពេទ្យបានធ្វើតេស្ត និងរកឃើញសារធាតុ Cyanide ក្នុងខ្លួនអ្នកជំងឺ។ ក្រោយពីប្រឹងប្រែងព្យាបាលយ៉ាងយកចិត្តទុកដាក់ ឥឡូវនេះអ្នកជំងឺបានចេញពីស្ថានភាពធ្ងន់ធ្ងរ ហើយកំពុងសម្រាកនៅមន្ទីរពេទ្យនៅឡើយ។
ក្រោយមកទើបគ្រួសាររបស់ជនរងគ្រោះបានរាយការណ៍ករណីនេះទៅប៉ូលិស ហើយការស៊ើបអង្កេតបាននាំទៅដល់ ការចាប់ខ្លួនជនសង្ស័យ Hong Bich ។ នាងក៏បានសារភាពពីបទឧក្រិដ្ឋថា ដោយសារជម្លោះជាមួយសមាជិកគ្រួសារ នាងបានទិញថ្នាំ Cyanide មកបំពុលក្មួយប្រុសអាយុ១៨ឆ្នាំ រស់នៅក្នុងផ្ទះជាមួយគ្នា។
រាយការណ៍ជូនសមត្ថកិច្ច ក្រុមគ្រួសារអ្នកជំងឺបានបញ្ជាក់ថា ចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំនេះ សមាជិកគ្រួសារចំនួន៥នាក់បានស្លាប់ទាំងអស់ក្នុងស្ថានភាពមិនធម្មតា ដោយរោគសញ្ញាទាក់ទងនឹងការគាំងបេះដូង និងចង្វាក់បេះដូងលោតខុសប្រក្រតី។ បុគ្គលទាំងប្រាំនាក់នោះមាន Nguyen Van Hai ដែលជាជីតារបស់ក្មេងប្រុសជំទង់និងជាឪពុកជនសង្ស័យ រួមទាំងចៅពីរនាក់ ចៅទួតម្នាក់ ព្រមទាំងកូនប្រសារ។
ទោះយ៉ាងណាក៏ដោយ មានរឿងរ៉ាវឃាតកម្មស្រដៀងគ្នានេះដែលធ្លាប់បានកើតឡើងក្នុងប្រទេសថៃកាលពី១ឆ្នាំមុន ទាក់ទិននឹងករណីស្រ្តីម្នាក់ឈ្មោះ Sararat ឬ Am បានបំពុលម្ចាស់បំណុលជាច្រើននាក់ដោយសារធាតុ Cyanide ដូចគ្នា។ ក្នុងពេលជាមួយគ្នានោះថែមទៀត សូម្បីតែតារាថៃនាង Ice Preechaya ក៏ជាប់ពាក់ព័ន្ធធ្លាប់បានបញ្ចាទិញថ្នាំបំពុលប្រភេទនេះនៅហាងតែដូចគ្នានឹងជនសង្ស័យសម្លាប់មនុស្សយ៉ាងកក្រើកក្នុងប្រទេសផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តី អាមេរិក ម្នាក់បំពុលប្ដី ដោយសារខឹងមិនសរសើរដែលនាងខំរៀបចំខួបកំណើតឲ្យ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ