Connect with us

ព័ត៌មានអន្ដរជាតិ

កូឡុំប៊ី ជាប្រទេសដំបូងគេនៅទ្វីបអាមេរិក ទទួលបានវ៉ាក់សាំងកូវីដតាមរយៈកម្មវិធី COVAX

បានផុស

នៅ

កូឡុំប៊ី បានក្លាយជាប្រទេសដំបូងគេនៅទ្វីបអាមេរិកដែលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមរយៈកម្មវិធី COVAX ដែលគាំទ្រដោយអង្គការសហប្រជាជាតិ។ 

ប្រទេសនេះ ទទួលបានវ៉ាក់សាំង Pfizer-BioNTech ចំនួន១១៧,០០០ដូសកាលពីថ្ងៃចន្ទ។

ការមកដល់នៃវ៉ាក់សាំងក្នុងរដ្ឋធានី Bogota បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីខួបមួយឆ្នាំដែលករណីដំបូងនៃជំងឺកូវីដ១៩ ត្រូវបានរកឃើញនៅក្នុងតំបន់អាមេរិកឡាទីន។

កូឡុំប៊ី គឺជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុតមួយនៅក្នុងតំបន់នេះ ដោយមានករណីឆ្លងជំងឺកូវីដ១៩ជាង២.២៥លានករណី និងមានអ្នកស្លាប់ជិត៦០,០០០នាក់។

លោកប្រធានាធិបតី Ivan Duque បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។ ថ្ងៃនេះ COVAX បានធ្វើការដឹកជញ្ជូនលើកដំបូងរបស់ខ្លួននៅអឌ្ឍគោលខាងលិច ហើយប្រទេសដំបូងបង្អស់ដែលបានទទួលវា គឺកូឡុំប៊ី”។

គួរបញ្ជាក់ថា COVAX ដែលជាកម្មវិធីទទួលវ៉ាក់សាំងកូវីដជាសកល គឺមានគោលបំណងដើម្បីធានាថា ប្រជាជនដែលងាយរងគ្រោះបំផុតនៅលើពិភពលោកត្រូវបានចាក់ថ្នាំបង្ការ ហើយប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម មានលទ្ធភាពទទួលបានវ៉ាក់សាំងដោយស្មើភាព៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ករណីឆ្លងជំងឺកូវីដ១៩ទូទាំងពិភពលោក កើនឡើងជាលើកដំបូងក្នុងរយៈពេល៧សប្តាហ៍

ចុចអាន៖ អ្នក​ជា​សហគ្រិន មេរោគ​ឆ្លង​មិន​អាច​ទប់​អ្នក​ឲ្យ​នៅ​មួយ​កន្លែង​បាន​យូរ​ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម