Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បាត់បង់​ជីវិត​ទាហាន ២៥០​នាក់​ជា​រៀងរាល់​ថ្ងៃ

បានផុស

នៅ

ចាប់​​តាំង​ពី​​ផ្ទុះ​សង្គ្រាម​រវាង​រដ្ឋាភិបាល​ក្រុង​មូស្គូ និង​ក្រុង​កៀវ ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក​នេះ មាន​ទាហាន​រុស្ស៊ី​ប្រមាណ ១២០ ០០០​នាក់ ត្រូវ​បាន​សម្លាប់ ដោយ​គិត​ជា​មធ្យម​​ស្មើ​នឹង​ប្រហែល ២៥០​នាក់​ជា​រៀងរាល់​ថ្ងៃ។ នេះ​បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ឯករាជ្យ​​រុស្ស៊ី Mediazona កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២៤។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​Mediazona បាន​ផ្សាយ​ថា របាយការណ៍​អំពី​តួ​​លេខ​អ្នក​ស្លាប់​នេះ ត្រូវ​បាន​គិត​ត្រឹម​ចុង​ខែ​មិថុនា​កន្លង​ទៅ។ យ៉ាង​ណា​មិញ តួ​លេខ​ពិត​ប្រាកដ​ អាច​​​មាន​ចំនួន​ដល់ ១៤​ម៉ឺន​នាក់។ ​តួ​លេខ​នេះ បាន​បង្ហាញ​​ថា ការ​ខាត​បង់​របស់​រុស្ស៊ី មាន​សន្ទុះ​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ ពោល​គឺ​​កើន​ឡើង​ជិត​២​ដង​នៃ​​ចំនួន​អ្នក​ស្លាប់ បើ​ប្រៀបធៀប​នឹង​​អំឡុង​ពេល​ត្រី​មាស​ទី​៤ ចុង​ឆ្នាំ​២០២៣ ដែល​មាន​តួ​លេខ​អ្នក​ស្លាប់​ជា​មធ្យម​ត្រឹម​​តែ​ ១២០​នាក់​​ប៉ុណ្ណោះ​​ជា​ប្រចាំ​ថ្ងៃ។

ដោយ​ឡែក​ បើ​តាម​​របាយការណ៍​ក្រសួង​ការពារ​ជាតិ​​អ៊ុយក្រែន​វិញ បាន​ប៉ាន់​ប្រមាណ​ថា ទាហាន​រុស្ស៊ី​ដែល​​បាន​ស្លាប់​ និង​របួស​ មាន​ចំនួន​​​សរុប​ដល់​ខ្ទង់​ជាង ៥៤​ម៉ឺន​នាក់​ឯណោះ គិត​ចាប់​តាំង​ពី​​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។

គួរ​បញ្ជាក់​ថា ទាំង​អ៊ុយក្រែន និង​រុស្ស៊ី មិន​ធ្លាប់​បញ្ចេញ​របាយការណ៍​លម្អិត​​នៃ​ចំនួន​អ្នក​ស្លាប់ និង​អ្នក​រង​របួស​ឡើយ។ ប៉ុន្តែ​បើ​តាម​លោក Volodymyr Zelensky ធ្លាប់​បាន​និយាយ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤, មាន​ទាហាន​អ៊ុយក្រែន ដែល​​ត្រូវ​បាន​សម្លាប់​ក្នុង​សង្គ្រាម ចំនួន​ ៣១ ០០០​នាក់ តែ​លោក​ប្រធានាធិបតី​អ៊ុយក្រែន​រូប​នេះ​មិន​បាន​​​បង្ហើប​ប្រាប់​ពី​តួ​លេខ​អ្នក​រង​របួស​នោះ​ឡើយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣១ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៣ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម