Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីរដ្ឋជាសមាជិកណាតូ បង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលបំផុត នៅ ចិន

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT នៅថ្ងៃចន្ទទី៨ខែកក្កដាឆ្នាំ២០២៤, លោក Viktor Orban ប្រធានាធិបតីហុងគ្រី ដែលជាសមាជិកអង្គការណាតូ បានធ្វើទស្សនកិច្ចយ៉ាងភ្ញាក់ផ្អើលជាទីបំផុតទៅកាន់ប្រទេសចិន។

លោក Viktor Orban (រូបថត៖ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពភ្ញាក់ផ្អើលបានកើតឡើង ខណៈពេលមេដឹកនាំហុងគ្រីរូបនេះ បានត្រូវបានគេឃើញក្នុងរូបថតមួយសន្លឹក ដែលគាត់ឈរជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោកស្រី Hua Chunying នៅអាកាសយានដ្ឋានមួយកន្លែង រួមជាមួយនឹងការបង្ហោះសារលើបណ្តាញសង្គម X ដែលនិយាយថា “បេសកកម្មសន្តិភាព ៣.០ ទីក្រុងប៉េកាំង”។

តាមពិតទៅ ព័ត៌មាននៃដំណើរទស្សនកិច្ចនេះ ត្រូវបង្ហើបឲ្យដឹងមុនគេពីបណ្តាញសារព័ត៌មាន 444 របស់ហុងគ្រី ដែលសរសេរថា លោក Orban គ្រោងទៅដល់ប្រទេសអាស៊ី នៅពេលព្រឹកព្រលឹមថ្ងៃចន្ទ។

(រូបថត៖ X)

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃ​ “បេសកកម្មសន្តិភាព” របស់គាត់ ដែលក្នុងនោះក៏រួមមានទាំងការជួបពិភាក្សាជាមួយប្រធានាធីបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន នៅទីក្រុងមូស្គូ និងប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី នៅទីក្រុងកៀវ ផងដែរ។

កាលពីសប្តាហ៍មុន លោក Orban បានធ្វើដំណើរទៅកាន់ទីក្រុង កៀវ ជួបជាមួយលោក ហ្សេលេនស្គី ដើម្បីបញ្ចុះបញ្ចូលឲ្យទទួលយកបទឈប់បាញ់ជាមួយទីក្រុងមូស្គូ ហើយបន្ទាប់មក នាយករដ្ឋមន្ត្រីហុងគ្រី ក៏ចាប់ផ្តើមដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត ទៅកាន់ទីក្រុងមូស្គូ ដើម្បីស្វែងរកសន្តិភាព បញ្ចប់ភ្លើងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ ដំណើរដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Orban ទៅកាន់ប្រទេសរុស្ស៊ីបានបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំង នៅទីក្រុងកៀវ និងក្នុងចំណោមមេដឹកនាំសហភាពអឺរ៉ុបដទៃទៀត ប៉ុន្តែនាយករដ្ឋមន្ត្រីហុងគ្រី បញ្ជាក់ហើយបញ្ជាក់ទៀតថា រឿងសំខាន់បំផុតក្នុងការបញ្ចប់សង្គ្រាមនេះគឺ “ការបង្កើតទំនាក់ទំនង”៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦០ នាទីutes មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ៣ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម