Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ព្រមានឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះថា រលកកម្តៅនឹងវាយប្រហារក្នុងសប្តាហ៍នេះ

បានផុស

នៅ

ប្រទេសវៀតណាម បានប្រកាសឲ្យពលរដ្ឋរបស់ខ្លួននៅភាគខាងជើងនិងកណ្តាល ត្រូវត្រៀមលក្ខណៈព្រោះថា ក្នុងសប្តាហ៍នេះ ការវិវឌ្ឍនៃប្រព័ន្ធសម្ពាធទាបនៅប៉ែកខាងលិច នឹងបង្កឲ្យមានរលកកម្តៅ ខណៈសីតុណ្ហភាពត្រូវបានគេព្យាករថា នឹងកើនឡើងដល់​ ៣៩អង្សាសេ។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ VN Express កាលពីថ្ងៃអាទិត្យទី៦ខែកក្កដា, ចាប់ពីថ្ងៃអង្គារដល់ថ្ងៃសៅរ៍ សីតុណ្ហភាពនៅតំបន់ទាំងនោះ អាចស្ថិតនៅចន្លោះ​៣៥-៣៩អង្សាសេ ប៉ុន្តែយ៉ាងណា នៅតាមតំបន់ភ្នំ ក៏មានភ្លៀងធ្លាក់និងផ្គររន្ទះផងដែរ។

មិនមែនតែនៅតាមបណ្តាខេត្តទេ ព្រោះថា បើតាមការព្យាកររបស់មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករធនធានជលសាស្ត្រ, ទីក្រុងហាណូយ ក៏នឹងជួបសីតុណ្ហភាពឡើងដល់ ៣៥អង្សាសេដែរនៅពាក់កណ្តាលសប្តាហ៍នេះ ហើយនឹងកើនឡើងដល់ ៣៦-៣៧អង្សាសេចាប់ពីថ្ងៃព្រហស្បតិ៍ទៅ ខណៈសីតុណ្ហភាពពេលយប់ មានចាប់ពី២៧-២៨អង្សាសេ។

(រូបថត៖ VN Express)

ស្របពេលជាមួយគ្នានោះ ទិន្នន័យពីមជ្ឈមណ្ឌលខាងលើបង្ហាញថា ឆ្នាំនេះ សីតុណ្ហភាពជាមធ្យមក្នុងខែកក្កដានៅទូទាំងប្រទេស គឺនឹងកើនខ្ពស់ជាងឆ្នាំមុន ចន្លោះពី០.៥ទៅ១អង្សាសេ។

ក្រៅពីរលកកម្តៅ ប្រទេសវៀតណាម ក៏នឹងអាចជួបព្យុះត្រូពិក ១ឬ២ ដែលកកើតឡើងនៅក្នុងសមុទ្រខាងកើតផងដែរ ដោយវានឹងវាយប្រហារហើយជះឥទ្ធិពលលើដីគោកថែមទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១១ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១៨ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៤៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥២ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៤៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម