Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះធម្មជាតិនៅនេប៉ាល់ ផ្តាច់ជីវិតមនុស្ស ៤៧នាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ឥណ្ឌាកាលពីថ្ងៃអាទិត្យទី០៧ ខែកក្កដាឆ្នាំ២០២៤, មនុស្សយ៉ាងតិច ៤៧ នាក់ត្រូវបាត់បង់ជីវិត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសនេប៉ាល់ បង្កឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ បំណាក់ដីនិងរន្ទះបាញ់។

(រូបថត៖ AP)

រដ្ឋមន្ត្រីក្រសួងការងារនេប៉ាល់បានឲ្យដឹងថា មនុស្ស ៤ នាក់បានស្លាប់នៅក្នុងទឹកជំនន់ដែលបង្កឡើងដោយខ្យល់មូសុង និង ២៤នាក់ផ្សេងទៀតបាត់បង់ជីវិតក្នុងការរអិលបាក់ដី ចំណែកមនុស្ស ១៩ នាក់​ផ្សេង​ទៀត​ស្លាប់ដោយសារ​រន្ទះបាញ់ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ដល់ ៤៧ នាក់​។

ទឹកជំនន់ធ្ងន់ធ្ងរជាងគេគឺនៅក្នុងរដ្ឋធានី កដ្ឋមណ្ឌូ ដែលបានជន់លិចផ្លូវថ្នល់ ផ្ទះសម្បែង និងយានជំនិះ បូករួមនឹងបំណាក់ដីនិងទឹកជំនន់យ៉ាងគំហុក បានធ្វើឲ្យទឹកទន្លេសំខាន់ៗជាច្រើនក្នុងប្រទេសនេប៉ាល់ ហក់ឡើងឈានដល់កម្រិតប្រកាសអាសន្ន។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនេះ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Lumbini នាំឱ្យទឹកទន្លេ Rapti និង Babai ឡើងខ្ពស់ជាហេតុជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ចេញការព្រមានដល់សហគមន៍នៅតាមមាត់ទន្លេ មានការប្រុងប្រយ័ត្ន។ ចំណែកនៅក្នុងខេត្ត Koshi វិញ ភ្លៀងធ្លាក់ឥតឈប់ បានបណ្តាលឲ្យទឹកទន្លេធំបំផុតរបស់ប្រទេសនេប៉ាល់ឈ្មោះថា Koshi ឡើងដល់កម្រិតគ្រោះថ្នាក់ ហើយដើម្បីទប់ស្កាត់ការជន់លិច ទ្វារទឹកចំនួន ៣៥ ក្នុងចំណោម៥៦ របស់ខេត្តនេះ ត្រូវបើកដើម្បីរំដោះទឹក។

គួរបញ្ជាក់ថាកាល​ពី​ខែ​មុន មនុស្ស ១៤ នាក់​ក៏​បាន​ស្លាប់ផងដែរ​ក្នុង​ប្រទេស​នេប៉ាល់ ដោយសារ​ព្យុះ​ដ៏​កាច​សាហាវ​បង្កជាបំណាក់ដី រន្ទះបាញ់ និង​ទឹក​ជំនន់។

សូមបញ្ជាក់ថា គ្រោះធម្មជាតិ គឺជារឿងធម្មតាទៅហើយ នៅក្នុងប្រទេសនេប៉ាល់អំឡុងរដូវខ្យល់មូសុង ដែលតែងតែបណ្ដាលឲ្យមានមនុស្សស្លាប់រាប់រយនាក់ជារៀងរាល់ឆ្នាំ។ គ្រោះធម្មជាតិកាចសាហាវ បានវាយប្រហារប្រទេសនេះយ៉ាងចាស់ដៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ខណៈអ្នកវិទ្យាសាស្រ្តដាក់ការស្តីបន្ទោសចំៗ ទៅលើបម្រែបម្រួលអាកាសធាតុ ដែលកើតចេញពីទង្វើរបស់មនុស្ស៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៨ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១៥ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៤៤ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤៩ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៤៤ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម