ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសចិន វ័យ ១៤ ឆ្នាំ ខូចតម្រងនោម និងក្រលៀន ដែលបណ្ដាលពីម្ហូប៣មុខញ៉ាំសឹងរាល់ថ្ងៃ
រឿងរ៉ាវនេះកើតឡើងនៅក្នុងគ្រួសារមួយក្នុងប្រទេសចិន ក្មេងប្រុសម្នាក់ឈ្មោះ Zhang Hua ដែលកាលណោះរូបគេមានវ័យត្រឹម១២ឆ្នាំប៉ុណ្ណោះ ហើយបានចូលរៀនវិទ្យាល័យមួយឆ្ងាយពីផ្ទះ រហូតត្រូវផ្លាស់ទៅរស់នៅអន្តេវាសិកដ្ឋានជុំគ្នាជាមួយមិត្តថ្មី។
យោងតាមសារព័ត៌មាន soha បានបញ្ចាក់ថា ក្រោយមក ដោយសារតែកាលវិភាគថ្នាក់រៀនកាន់តែរវល់ ទាំងនេះធ្វើឲ្យការញ៉ាំរបស់គេមិនធ្វើតាមគោលការណ៍នៃអាហាររូបត្ថម្ភត្រឹមត្រូវ។ វាមិនដូចជាការនៅផ្ទះ និងទទួលទានអាហារពីក្រុមអាហារទាំង ៥ រួមគ្នាជាមួយឪពុកម្តាយរបស់គេឡើយ។ ពេលខ្លះ Zhang Hua មានអារម្មណ៍មិនស្រួលចិត្ត ដោយសារតែរសជាតិអាហារសាលាមិនត្រូវតាមចិត្តចង់បាន។

មិនយូរប៉ុន្មាន នៅពេលដែលឪពុកម្តាយឃើញរាងកាយរបស់កូនប្រុសកាន់តែស្គមទៅៗ នោះពួកគាត់មិនបានគិតជ្រៅឬខ្វល់ខ្វាយអ្វីឡើយ គ្រាន់តែម្តាយបានសម្រេចចិត្តជួលផ្ទះនៅក្បែរសាលា នឹងងាយស្រួលក្នុងការថែទាំអាហារកូនប្រុសដោយខ្លួនឯង។ ដោយសារតែបែបនេះហើយ ទើបក្មេងប្រុសអាយុ១២ឆ្នាំម្នាក់នេះ អាចញ៉ាំអាហារបានច្រើន មុខរបស់គេកាន់តែភ្លឺថ្លា ហើយមើលទៅកាន់តែសប្បាយចិត្ត ចាប់តាំងពីម្តាយរបស់គាត់មកមើលថែធ្វើឲ្យក្មេងមានអារម្មណ៍កក់ក្តៅក្នុងចិត្តម្តងទៀត។
ពេលវេលាកន្លងផុតទៅ ក្មេងប្រុសបានឈានដល់អាយុ១៤ឆ្នាំ ហើយមើលទៅចាស់ទុំជាងពេលដែលគាត់ផ្លាស់មកទីនេះដំបូង។ ប៉ុន្តែម្តាយសង្កេតឃើញមានអ្វីប្លែកពីរាងកាយកូន ភ្លាមៗកូនស្រាប់តែហូបមិនសូវស្រួល អស់កម្លាំងមិនសប្បាយចិត្តដូចមុន មានទឹកមុខស្លេកស្លាំង និងហើមភ្នែក ក៏នាំកូនទៅមន្ទីរពេទ្យដើម្បីពិនិត្យ។
បន្ទាប់ពីទទួលបានការពិនិត្យរាងកាយយ៉ាងម៉ត់ចត់ វេជ្ជបណ្ឌិតបានកត់សម្គាល់ឃើញ ស្បែករបស់ Zhang Hua ស្ងួត ប្រេះ ហើយមានស្នាមពេញខ្លួន ហើយតំបន់ជើងក៏ហើមមិនធម្មតា។ លទ្ធផលឈាមបានបង្ហាញថា ក្មេងមានមុខងារខ្សោយតម្រងនោម ហើយ creatinine ក្នុងឈាមកើនឡើង វេជ្ជបណ្ឌិតបានសន្និដ្ឋានថា ខ្សោយតំរងនោមរ៉ាំរ៉ៃ ត្រូវការការលាងឈាមជាបន្ទាន់។
វេជ្ជបណ្ឌិតបានពន្យល់បន្ថែម ថ្វីត្បិតតែជំងឺខ្សោយតម្រងនោមកើតមានជាទូទៅចំពោះមនុស្សចាស់ក៏ដោយ ប៉ុន្តែនោះមិនមានន័យថា មនុស្សវ័យក្មេងមិនកើតជំងឺនេះទេ។ ឥរិយាបថចូលគេងយឺត អានសៀវភៅ អង្គុយយូរ វាក៏ជាហេតុផលមួយដែលបង្កើនបន្ទុកលើតម្រងនោមផងដែរ។ ជាពិសេស ការទទួលទានអាហារ ក៏ជាមូលហេតុសំខាន់ដែលនាំឲ្យខ្សោយតម្រងនោមផងដែរ។
ក្នុងនោះផងដែរ វេជ្ជបណ្ឌិតបានប្រាប់ពីម្ហូប៣មុខ ប្រៀបដូចជាឃាតកសម្ងាត់ដែលបំផ្លាញតម្រងនោមរួមមាន ៖
ស៊ុតត្រាំទឹកស៊ីអ៊ីវចិន៖ ទោះបីជាមានភាពងាយស្រួល និងជីវជាតិក៏ដោយ ប៉ុន្តែម៉ឺនុយស៊ុតនេះមានជាតិសំណច្រើន។ បើទទួលទានជាប្រចាំ វានឹងមានផលអវិជ្ជមានដល់ក្រលៀន។
ភេសជ្ជៈ៖ បរិមាណអាស៊ីតផូស្វ័រនៅក្នុងភេសជ្ជៈ ក៏ជាមូលហេតុអាចបណ្តាលឲ្យគ្រួសក្នុងតម្រងនោម។
សាច់កែច្នៃ៖ អាហារទាំងនេះច្រើនតែមានអំបិលច្រើន។ វាប៉ះពាល់ដល់សម្ពាធឈាម និងបង្កើនបន្ទុកលើតម្រងនោម។
យ៉ាងណាមិញ គេជឿថាតាមរយៈរឿងរ៉ាវខាងលើ នឹងធ្វើជាមេរៀនដ៏ល្អសម្រាប់ឪពុកម្តាយដែលគួរតែយកចិត្តទុកដាក់បន្ថែមទៀតលើអាហារូបត្ថម្ភរបស់កូន។ ដើម្បីចៀសវាងហានិភ័យនៃជំងឺខ្សោយតម្រងនោម គ្រាន់តែជ្រើសរើសអាហារដែលមានជីវជាតិ, ធ្វើលំហាត់ប្រាណឲ្យទៀងទាត់ និងការពិនិត្យសុខភាពជាប្រចាំ ដើម្បីឲ្យរាងកាយមានសុខភាពល្អ ជៀសផុតពីជំងឺផ្សេងៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វាំងននខ្មៅនៅពីក្រោយជីវិតស្រីស្នំសម័យបុរាណ ចិន ច្រើនតែងាយឈឺថ្កាត់ និងរស់មិនបានយូរ

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ៩ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា