Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បង្អួតអំណាចយោធា ក្នុងពិធីបុណ្យខួប ៣០ ឆ្នាំនៃជីតារបស់លោក គីម 

បានផុស

នៅ

នៅក្នុងខួបលើកទី ៣០ នៃការស្លាប់របស់លោក គីម អ៊ីលស៊ុង ដែលត្រូវបានចាត់ទុកថាជាស្ថាបនិករបស់ប្រទេស កូរ៉េខាងជើង ជាជីតារបស់មេដឹកនាំបច្ចុប្បន្នលោក គីម ជុងអ៊ុន, ទីក្រុងព្យុងយ៉ាង បានបង្អួតឲពីសម្ថភាពមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន ហើយថែមទាំងបានរិះគន់កូរ៉េខាងត្បូងចំពោះសមយុទ្ធយោធានាពេលថ្មីៗផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន កាលពីថ្ងៃទី​០៨ខែកក្កដាឆ្នាំ២០២៤។

(រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Rodong Sinmun បានលើកសរសើរថា កូរ៉េខាងជើង បានក្លាយជាមហាអំណាចខ្លាំងបំផុតរបស់ពិភពលោកដែលគ្មាននរណាម្នាក់អាចប៉ះបាន ព្រោះតែខ្លួនមានកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន យ៉ាងរីកចម្រើន។ មិនត្រឹមប៉ុណ្ណឹង កាសែតដដែលក៏បានរៀបរាប់ពីសេចក្ដីថ្លែងការណ៍របស់ ប្អូនស្រីលោក គីម ឈ្មោះ គីម យ៉ូជុង ដែលបានរិះគន់សមយុទ្ធបាញ់គ្រាប់ពិតជាបន្តរបស់កូរ៉េខាងត្បូង ថាជាការបង្កហេតុនិងចង់ប្រកាសសង្គ្រាមថែមទៀត។

លោក Kim Il Sung (រូបភាព៖ AP)

លោកស្រីក៏បានរិះគន់ដល់សមយុទ្ធរួមគ្នា Freedom Edge ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក ជប៉ុន កាលពីខែមិថុនាផងដែរ ហើយថាកូរ៉េខាងជើងនឹងឆ្លើយតបភ្លាមៗ ប្រសិនបើសមយុទ្ធណាមួយ រំលោភលើអធិបតេយ្យរបស់ខ្លួន។

គួរបញ្ជាក់ថា ​កូរ៉េខាងជើងប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កើនសម្ថភាពរបស់ខ្លួនក្នុងការ​អភិឌ្ឍកម្មវិធីនុយក្លែអ៊ែ និង មីស៊ីល ដោយបានធ្វើការសាកល្បងបាញ់បង្ហោះនូវមីស៊ីលប្រភេទថ្មីដោយជោគជ័យជាបន្តបន្ទាប់។ ទន្ទឹមនោះ បញ្ហាជម្លោះរវាងកូរ៉េទាំងពីរក៏កាន់តែក្ដៅគគុក ធ្វើឲ្យកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាជាញឹកញាប់ ខណៈកាលពីពេលថ្មីៗនេះក៏មានជម្លោះតាមរយៈការបង្ហោះប៉េងប៉ោងសំរាមនិងការបំន្លឺសំឡេងរិះគន់គ្នាទៅវិញទៅមកផងដែរ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

សម្តេចតេជោ ហ៊ុន សែន៖ កូនៗ ចៅៗ​ នៅ​អង្គការ​អាហ្វេស៊ីប ត្រូវ​សិក្សា​​យ៉ាង​ហោចចប់​បរិញ្ញាបត្រ​រង

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ១ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ២ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម