ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ បញ្ជាក់លក្ខខណ្ឌតែមួយគត់ ដែលអ៊ុយក្រែន អាចចូលជាសមាជិកបាន
ក្នុងបទសម្ភាសជាមួយ CBS News កាលពីថ្ងៃអាទិត្យទី៧ខែកក្កដាឆ្នាំ២០២៤ ប្រមុខអង្គការណាតូ បានបញ្ជាក់យ៉ាងច្បាស់អំពីលក្ខខណ្ឌតែមួយគត់ ដែលអ៊ុយក្រែន អាចចូលជាសមាជិករបស់ខ្លួនបាន នោះគឺ លុះត្រាតែកងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ឈ្នះសង្គ្រាមលើរុស្ស៊ី សិន។

លោក Jens Stoltenberg ដែលនឹងត្រូវចុះចេញពីតំណែងនៅខែតុលាខាងមុខនេះ បាននិយាយថា គ្មាននរណាអាចធានាថា ១០ទៀតអ៊ុយក្រែន នឹងចូលអង្គការណាតូបានឡើយ ហើយសមាជិកភាពរបស់ទីក្រុងកៀវ គឺអាស្រ័យលើសង្គ្រាមជាមួយរុស្ស៊ីនេះឯង។
បុរសសញ្ជាតិន័រវេសវ័យ៦៥ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា បញ្ហានាំអ៊ុយក្រែនចូលណាតូ គឺជាបញ្ហារសើបបំផុត។ វាមិនអាចកើតឡើងបានត្រឹមរយៈពេល៣ឆ្នាំទៀតនោះទេ ព្រោះថា ឥឡូវអ៊ុយក្រែន គឺជាប្រទេសដែលកំពុងមានសង្គ្រាម។ យ៉ាងណា រឿងសំខាន់ពេលនេះ គឺសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិក ត្រូវតែបង្កើនការផ្តល់ជំនួយដល់អ៊ុយក្រែន តាមដែលអាចធ្វើទៅបាន។

សូមបញ្ជាក់ថា ដើមឡើយ សមាជិកណាតូទាំងអស់ បានព្រមព្រៀងគ្នា ឲ្យអ៊ុយក្រែន ចូលរួមក្នុងប្លុកនេះនៅឆ្នាំ២០០៨ ប៉ុន្តែមិនបានផ្តល់ពេលវេលាជាក់លាក់ទេ។ ក្រោយរដ្ឋប្រហារនៅទីក្រុងកៀវក្នុងឆ្នាំ២០១៤ អ៊ុយក្រែនក៏ប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះគោលដៅនៃការទទួលបានសមាជិកភាពនេះ ហើយនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២២ ខ្លួនបានដាក់ពាក្យជាផ្លូវការដើម្បីចូលណាតូ បន្ទាប់ពីតំបន់ចំនួន៤ បានបោះឆ្នោតប្រជាមតិ ក្លាយជាផ្នែកមួយរបស់ប្រទេសរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូតែងចាត់ទុកការពង្រីករបស់ណាតូឆ្ពោះទៅព្រំដែនរបស់ខ្លួន គឺជាការគំរាមកំហែងអត្ថិភាព ខណៈប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បញ្ជាក់ថា ចេតនារបស់អ៊ុយក្រែនចូលរួមប្លុកនេះ គឺជាហេតុផលសំខាន់មួយ នាំឲ្យសង្គ្រាមផ្ទុះឡើង ហើយមានតែអព្យាក្រឹតភាពរបស់ទីក្រុងកៀវប៉ុណ្ណោះ ទើបរុស្ស៊ី-អ៊ុយក្រែន មានសន្តិភាព៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេណាតូថ្មី ជាអ្នកចាត់ទុករុស្ស៊ី ជាសត្រូវ ក្នុងកែវភ្នែក

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?