ព័ត៌មានអន្ដរជាតិ
របបយោធាមីយ៉ាន់ម៉ាស្នើកងកម្លាំងកុំឲ្យប្រើគ្រាប់ពិតទៅលើក្រុមអ្នកតវ៉ា
យោធារបស់ប្រទេសមីយ៉ាន់ម៉ាបានស្នើឲ្យកងកម្លាំងសន្តិសុខទទួលខុសត្រូវចំពោះការវាយប្រហារដ៏សាហាវទៅលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារកាលពីចុងសប្តាហ៍ដោយកុំឲ្យប្រើគ្រាប់ពិត ខណៈការថ្កោលទោសរបស់អន្តរជាតិកំពុងតែកើនឡើង ។

ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងទូរទស្សន៍យោធា បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យបានឃើញថ្ងៃដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ដោយអង្គការសហប្រជាជាតិបាននិយាយថា ក្រុមបាតុករយ៉ាងតិច ១៨ នាក់ត្រូវបានសម្លាប់ និង ៣០ នាក់ផ្សេងទៀតរងរបួស ។ យោធាក៏បាននិយាយកាលពីថ្ងៃចន្ទផងដែរថា ក្រុមបាតុករជាង ១,៣០០ នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលបាតុកម្មទូទាំងប្រទេស ។

ទន្ទឹមនោះការប្រមូលផ្តុំគ្នាសាជាថ្មីត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃអង្គារនេះ បន្ទាប់ពីតុលាការមីយ៉ាន់ម៉ាបានធ្វើការចោទប្រកាន់បន្ថែមទៀតប្រឆាំងនឹងមេដឹកនាំស៊ីវិលដែលត្រូវបានចាប់ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ដែលអាចធ្វើឲ្យលោកស្រីជាប់ក្នុងពន្ធនាគាររយៈពេលយូរ ។ ចំនួនអ្នកស្លាប់ដែលកំពុងកើនឡើងអាចនឹងបង្កើនសម្ពាធដល់រដ្ឋាភិបាលនៅជុំវិញពិភពលោកឲ្យចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងឧត្តមសេនីយ៍មីយ៉ាន់ម៉ាដែលបានបដិសេធមិនទទួលស្គាល់លទ្ធផលឈ្នះឆ្នោតដោយគណបក្សនយោបាយរបស់លោកស្រី ស៊ូជី កាលពីខែវិច្ឆិកា ។

ការអំពាវនាវមិនឲ្យប្រើគ្រាប់ពិតកើតឡើងនៅពេលដែលរដ្ឋមន្រ្តីការបរទេសនៅក្នុងសមាគមអាស៊ានដែលមានសមាជិក ១០ ប្រទេសគ្រោងនឹងបើកកិច្ចប្រជុំក្រៅផ្លូវការមួយនៅថ្ងៃអង្គារនេះដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារ ។ អាស៊ានបានអនុវត្តគោលនយោបាយមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់សមាជិករបស់ខ្លួនដែលរួមមានប្រទេសមីយ៉ាន់ម៉ា ហើយរហូតមកដល់ពេលនេះបានបដិសេធមិនថ្កោលទោសយោធាចំពោះសកម្មភាពរបស់ខ្លួន ឬរដ្ឋប្រហារនេះឡើយ ។

តាមរបាយការណ៍របស់នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានចាត់ទុកបញ្ហានេះថាជាបញ្ហានយោបាយដែលជាបញ្ហារបស់ប្រទេសពួកគេ ។ ម៉្យាងវិញទៀតប្រទេសឥណ្ឌូនេស៊ីបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យដោយអំពាវនាវឲ្យកងកម្លាំងសន្តិសុខ “ចៀសវាងការប្រើប្រាស់កម្លាំង និងការអត់ធ្មត់ខ្ពស់បំផុតដើម្បីចៀសវាងគ្រោះថ្នាក់បន្ថែមទៀត” ។

ចំណែកលោក Vivian Balakrishnan រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរីបានថ្លែងក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទជាមួយស្ថានីយទូរទស្សន៍ Channel 5 ថា “អស្ថិរភាពនៅមីយ៉ាន់ម៉ានឹងបង្កគ្រោះថ្នាក់ដល់យើងនៅអាស៊ីអាគ្នេយ៍ដូច្នេះវាមិនមែនជាស្ថានភាពភូមាតែមួយទេ ។ ខ្ញុំបាននិយាយថាការទទួលខុសត្រូវក្នុងការដោះស្រាយរឿងនេះគឺអាស្រ័យលើអាជ្ញាធរនៅក្នុងប្រទេសមីយ៉ាន់ម៉ា” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bloomberg
ចុចអាន ៖ ថ្ងៃនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន ជួបប្រជុំគ្នាស្តីពីវិបត្តិ មីយ៉ាន់ម៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល