ព័ត៌មានអន្ដរជាតិ
រឿងស្មានមិនដល់! ជាប់ជយលាភីតាំងពីអាយុ១៦ឆ្នាំ ដល់អាយុ៧៩ឆ្នាំទើបទទួលបានលិខិតបញ្ជាក់
លោក Tom Ammiano ដែលជាមេដឹកនាំភេទទី៣ដ៏ល្បីម្នាក់នៅសាន់ ហ្វ្រាន់សិស្កូ សហរដ្ដឋអាមេរិក ជឿថា ចរឹតលក្ខណៈដូចស្រីរបស់លោកបានបណ្តាលឲ្យសាលា New Jersey ដែលលោករៀនមិនផ្តល់លិខិតបញ្ជាក់ជយលាភីរបស់លោក។
លោកជាសិស្សដែលមានរាងស្គម មានជំងឺហឹត សំឡេងខុសប្លែក និងមានអត្តចរឹកដូចស្ត្រី។ លោកបានរក្សានៅឆ្ងាយពីក្រុមកីឡាករបាល់ទាត់ដែលឧហ្សាហ៍ធ្វើបាបលោក ប៉ុន្តែនៅពេលសាលាកាតូលិកនៅ New Jersey បានបង្កើតក្រុមរត់ប្រណាំងមួយ លោកក៏បានសម្រេចចូលរួម។

លោក Ammiano ដែលបានធំឡើងក្លាយជាអ្នកដឹកនាំបុរសស្រឡាញ់ដូចគ្នាដ៏លេចធ្លោ និងល្បីល្បាញម្នាក់នៅក្នុងប្រទេស ជាតារាកំប្លែងភេទទី៣ និងជាមន្ត្រីដែលបានជាប់ឆ្នោតដ៏លេចធ្លោម្នាក់នៅកាលីហ្វញ៉ា បានស្វែងយល់ឃើញថា លោកចូលចិត្តរត់ចម្ងាយឆ្ងាយ។ លោកបានជួយក្រុមរបស់លោកបានឈ្នះការប្រកួត និងនៅឆ្នាំ១៩៥៨ លោកបានឈ្នះក្នុងការរត់វគ្គផ្តាច់ព្រ័ត្រចម្ងាយមួយម៉ាយ(ជាង១គីឡូម៉ែត្រ)។
លោកប្រាប់ថា ៖«នោះជាជ័យជម្នះលើកដំបូងដែលខ្ញុំស្ថិតនៅលើគេ»។ លទ្ធផលនោះមានគេប្រាប់គាត់ថា ត្រូវទទួលបានលិខិតបញ្ជាក់ជយលាភី។ ពេលនោះលោកពិតជារីករាយខ្លាំងណាស់ប្រៀបដូចបានឡើងឋានសួគ៌។
យ៉ាងណាមុនពេលពិធីប្រគល់រង្វាន់ លោកត្រូវបានគេបញ្ជាក់ចុងថា លោកមិនត្រូវបានគេរាប់បញ្ចូលក្នុងចំណោមជយលាភីទេ។ បែបណាក្តី លោក Ammiano ដែលមានអាយុ១៦ឆ្នាំមិនត្រូវបានគេពន្យល់ហេតុផលច្បាស់លាស់ទេ។
អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនៅពេល Ammiano ដែលឈានដល់វ័យ៧៩ឆ្នាំក៏បានទទួលសារតាមអ៊ីមែលមួយពីសាលាវិទ្យាល័យរបស់លោក Immaculate Conception High School នៅ Montclair រដ្ឋ New Jersey ដែលមានខ្លឹមសារហួសចិត្តគឺបញ្ជាក់ថា ទីបំផុត លោកទទួលបានលិខិតបញ្ជាក់ជយលាភីពីការរត់ប្រណាំងហើយ។

រឿងរ៉ាវដែលបានប្រែប្រួលនេះគឺបន្ទាប់ពីរយៈពេល៦ទសវត្សរ៍កន្លងទៅ ប្រធាននៅកាលីហ្វញ៉ាម្នាក់ គ្រូបង្វឹករត់ប្រណាំងអាយុ៩០ឆ្នាំម្នាក់ និងមន្ត្រីសាលាបាននិយាយថា ពួកគេបានប្តេជ្ញាចិត្តក្នុងការកែកំហុស។
លោក Ammiano បានធំដឹងក្តីនៅ Montclair ដែលមានផ្ទះនៅជិតស្ថានីយសាំង Texaco។ ឪពុករបស់គាត់ជាអ្នកបើករថយន្តឈ្នួល និងម្តាយរបស់គាត់ជាបុគ្គលិកហាងកាហ្វេមួយ។ ដើម្បីជួយចំណាយដល់ឪពុកម្តាយលើការទិញអាវយឹតសម្រាប់ការចូលរួមរត់ប្រណាំង លោក Ammiano បានធ្វើការថែមម៉ោងជាក្មេងប្រុសស្តុកម្នាក់។
ដោយមិនទទួលបានលិខិតបញ្ជាក់ លោកពិតជាអារម្មណ៍ខូចចិត្តខ្លាំងណាស់។ លោកថា ៖«ខ្ញុំមានអារម្មណ៍អាម៉ាសយ៉ាងខ្លាំង»។
នៅឆ្នាំ១៩៥៩ ជាឆ្នាំដែលលោកបានបញ្ចប់ការសិក្សាស សង្គមអាមេរិកបានរើសអើង និងប្រកាន់ភេទ។ លោក Ammiano មិនដែលបង្ហាញជាសាធារណៈថាគាត់ជាភេទទី៣ឡើយនៅពេលរៀននៅវិទ្យាល័យ ប៉ុន្តែមនុស្សច្រើនណាស់បានដឹង។
លោកបាននិយាយថា លោកមិនដែលប្រាប់ឪពុកម្តាយថា ជាខ្ទើយទេ ប៉ុន្តែគ្មានកន្លែងត្រូវលាក់ ឬរត់ទៅពួននោះទេ។
នៅពេលក្រុមរត់ប្រណាំស្រឡាញ់រាប់អានលោកខ្លាំង លោកក៏បានប្រាប់រឿងនេះ។ លោកបានចាំថា គ្រូបង្វឹកម្នាក់បានលើកទឹកចិត្តដល់មិត្តរួមក្រុមឲ្យលើកទឹកចិត្តដល់លោក និងជំរុញលោកឲ្យក្លាហាន។

លោកបាននិយាយថា គ្មាននរណាម្នាក់និយាយពីការស្រឡាញ់ភេទដូចគ្នានៅសាលារៀនទេ។ «ប្រសិនបើយើងខ្ទើយ យើងនឹងឆ្គួត ដោយគេមើលងាយ»។ លោក Ammiano បាននិយាយថា ការបដិសេធនៃផ្តល់លិខិតបញ្ជាក់គឺជាពេលវេលាផ្លាស់ប្តួរមួយ និងឥឡូវនេះ របួសស្នាមយូរអង្វែងត្រូវបានដកចេញពីខ្លួនរបស់លោក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ New York Times

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?