Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះកំណាច កម្ទេចផ្ទះជិត ១ ០០០ខ្នង នៅអាហ្រ្វិកខាងត្បូង

បានផុស

នៅ

ផ្ទះជិត១ ០០០ខ្នងក្នុងទីក្រុង Cape Town នៃប្រទេសអាហ្វ្រិកខាងត្បូងត្រូវបានបំផ្លាញដោយខ្យល់បោកបក់ខ្លាំង បង្ខំឲ្យមនុស្សប្រហែល ៤ ០០០ នាក់ផ្លាស់ទីលំនៅ ខណៈទីក្រុងនេះប្រឈមនឹងអាកាសធាតុអាក្រក់ពេញមួយសប្ដាហ៍។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន AP នៅថ្ងៃអង្គារទី០៩ខែកក្កដាឆ្នាំ២០២៤​។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងឧតុនិយមអាហ្រ្វិកខាងត្បូង, ទីក្រុង Cape Town និងតំបន់ជុំវិញ នឹងត្រូវរងការវាយប្រហារពីព្យុះកំណាចរហូតដល់ថ្ងៃសុក្រ ដោយនឹងមានភ្លៀងធ្លាក់ជញ្ជ្រំ ខ្យល់បក់ខ្លាំង ទឹកជំនន់ និងបំណាក់ដី។ អាជ្ញាធរទីក្រុងនេះក៏បានព្រមានអំពីរលកសមុទ្រខ្ពស់ៗ ហើយស្នើឲ្យប្រជាជនស្ថិតនៅឲ្យឆ្ងាយពីមាត់ឆ្នេរផងដែរ។

(រូបភាព៖ AP)

លើសពីនេះ មនុស្សរាប់ពាន់នាក់បានផ្លាស់ទីលំនៅនៅក្នុងទីប្រជុំជន Khayelitsha ជាយក្រុង Cape Town បន្ទាប់ពីខ្យល់បក់ខ្លាំងបានបំផ្លាញផ្ទះសម្បែង និងសំណង់នានា។ តំបន់ផ្សេងទៀតត្រូវបានជន់លិច និងមានការដាច់ចរន្តអគ្គិសនី ខណៈអង្គការផ្តល់ជំនួយក្នុងស្រុក Gift of the Givers បានផ្តល់អាហារ ១០ ០០០កញ្ចប់ និងភួយ ៣ ០០០ ដល់ជនភៀសខ្លួននៅ Khayelitsha ។

សូមបញ្ជាក់ថា ទីក្រុង Cape Town នៅចុងភាគនិរតីនៃទ្វីបអាហ្រ្វិក តែងតែរងការវាយប្រហារពីគ្រោះធម្មជាតិ ដែលរឹតតែបង្កើនផលលំបាកទៅដល់ប្រជាពលរដ្ឋក្រីក្រដែលតាំងទីលំនៅខុសច្បាប់នៅក្នុងទីក្រុងនេះ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១១ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣៩ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤៥ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៣៩ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម