Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ស្តីឲ្យណាតូ ថា កំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពពិភពលោក

បានផុស

នៅ

ឆ្លើយតបសំណួររបស់ Bloomberg ស្តីពីរបាយការណ៍ថ្មីៗដែលថា ណាតូគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុងវ៉ាស៊ីនតោននាពេលខាងមុខ, អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានអះអាងថា សម្ព័ន្ធភាពយោធា ដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ គឺជាការគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពពិភពលោក ដោយសារតែចិត្តគំនិតសង្គ្រាមត្រជាក់ ដែលចាក់ឫសគល់យ៉ាងជ្រៅ និងការលម្អៀងខាងមនោគមវិជ្ជា។

លោក Lin Jian (រូបថត៖ RT)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ណាតូ គឺជាផលិតផលពីសង្គ្រាមត្រជាក់និងជាសម្ព័ន្ធមិត្តយោធាដ៏ធំបំផុតរបស់ពិភពលោក ហើយត្បិតតែមានការអះអាងថា ពួកគេជាអង្គការក្នុងតំបន់និងការពារក៏ដោយ ប៉ុន្តែប្លុកនេះ បានបន្តពង្រីកអំណាចរបស់ខ្លួនហួសព្រំដែន ទម្លុះតំបន់ការពារ និងបង្កការប្រឈមមុខដាក់គ្នារួចបាត់ទៅហើយ។ 

ស្របពេលជាមួយគ្នានោះ លោកបន្តថា “ណាតូគួរតែគោរពតាមគោលជំហររបស់អង្គការក្នុងតំបន់, បញ្ឈប់ការបង្កើតភាពតានតឹងនៅអាស៊ីប៉ាស៊ីហ្វិក, លុបបំបាត់គំនិតសង្រ្គាមត្រជាក់និងការប្រឈមមុខដាក់គ្នា ហើយឈប់ធ្វើឲ្យអឺរ៉ុបរញ៉េរញ៉ៃ និងព្យាយាមធ្វើឲ្យអាស៊ីប៉ាស៊ីហ្វិករញ៉េរញ៉ៃ”។

ទង់ណាតូ (រូបថត៖ Agencies)

សូមបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Lin កើតឡើងចំពេលណាតូ កំពុងព្យាយាមបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ទាំងដែលមាត់និយាយថា ខ្លួនមិនស្វែងរកការពង្រីកជាផ្លូវការចូលទៅក្នុងតំបន់នេះទេ។

កាលពីដើមឆ្នាំនេះដែរ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានពន្យល់ថា ខ្លួនត្រូវតែឆ្លើយតបទៅនឹងទិដ្ឋភាពសន្តិសុខ ដែលតែងផ្លាស់ប្តូរជានិច្ចនៅអាស៊ី ជាពិសេសដោយសារតែសកម្មភាពរបស់ចិន។ លោក​ប្រាប់​អ្នក​ចូល​រួម​ក្នុងកិច្ចប្រជុំផ្តាច់​មុខ​ក្នុង​ទីក្រុង Davos កាល​ពី​ខែ​មករា​ថា “នេះ​មិន​មែន​អង្គការ​ណាតូ​ដែល​ចូល​ក្នុង​តំបន់​អាស៊ី​ទេ ប៉ុន្តែគឺដោយសារតែ ​ប្រទេស​ចិន​មក​ជិត​យើងប៉ុណ្ណោះ”។

យ៉ាងណាក្តី សូម្បីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ក៏លើកឡើងដែរ បំណងរបស់ណាតូនៅអាស៊ីប៉ាស៊ីហ្វិក គឺតំណាងឲ្យការគំរាមកំហែងដល់ប្រទេសទាំងអស់ក្នុងតំបន់ រួមទាំងសហព័ន្ធរុស្ស៊ី ហើយទីក្រុងមូស្គូ ប្តេជ្ញាមិនអនុញ្ញាតឲ្យសកម្មភាពទាំងនេះប្រព្រឹត្តទៅដោយគ្មានការឆ្លើយតបឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូរ៉េខាងជើង៖ អាមេរិក កំពុងបង្កើត “ណាតូ Version អាស៊ី”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

សម្តេចតេជោ ហ៊ុន សែន៖ កូនៗ ចៅៗ​ នៅ​អង្គការ​អាហ្វេស៊ីប ត្រូវ​សិក្សា​​យ៉ាង​ហោចចប់​បរិញ្ញាបត្រ​រង

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ១ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ២ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម