Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃ ដិន ប្តេជ្ញាបន្តឈរឈ្មោះតទល់ជាមួយលោក ត្រាំ ទោះមានការអំពាវនាវឲ្យដកខ្លួន

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្តេជ្ញាបន្តឈរឈ្មោះជាបេក្ខជនប្រជែងតំណែងប្រធានាធិបតីអាមេរិក តទល់ជាមួយលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតខែវិច្ឆិកា ខាងមុខ។ លោកបានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ MSNBC ថា លោកមិនទៅណាទេ ត្បិតមហាជនកើតក្តីព្រួយបារម្ភយ៉ាងខ្លាំង អំពីសុខភាពផ្លូវចិត្តរបស់លោកក៏ដោយ ហើយលោកនៅតែអះអាងថា ខ្លួនគឺជាបេក្ខជនដ៏ល្អបំផុតដើម្បីផ្តួលលោក ត្រាំ។

(រូបភាព៖ ​Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅពិធីករ Joe Scarborough និងពិធីការិនី Mika Brzezinski កាលពីថ្ងៃចន្ទទី៨ខែកក្កដាឆ្នាំ២០២៤ លោក បៃដិន បានរំលឹកឡើងវិញថា លោកនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីយកឈ្នះក្នុងអាណត្តិទីពីរ ហើយក៏អំពាវនាវឲ្យអ្នកគាំទ្រចូលរួមលើកទឹកចិត្តលោក ដើម្បីប្រជែងជាមួយគូបដិបក្ខផងដែរ។

ឆ្លើយតបទៅនឹងសំនួររបស់លោក Brzezinski ដែលថា អង្គភាពរព័ត៌មានសេរី និងអ្នកវិភាគជាច្រើនបានអំពាវនាវឲ្យលោកដកបេក្ខភាពនោះ, លោកបៃ​ដិន អះអាងថា “ទាំងនោះសុទ្ធសឹងជាការឃុបឃិតគ្នារវាងឥស្សរជននានា ដើម្បីបង្ខំលោកឲ្យដកខ្លួនពីការប្រជែងគ្នាប៉ុណ្ណោះ។ ខ្ញុំមិនខ្វល់ថាអ្នកទាំងនោះគិតបែបណាទេ យ៉ាងណាសាធារណជន​អាមេរិក​នឹង​មិន​ធ្វើឲ្យលោកចាញ់ឆ្នោតឡើយ។ ចាំតែមើលទៅ!”។

លោក Joe Scarborough និង លោកស្រី Mika Brzezinski (រូបភាព៖ NBC)

គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យរបស់លោក បៃ​ ដិន បានធ្លាក់ចូលក្នុងភាពចម្រូងចម្រាស់ បន្ទាប់ពីការជជែកដេញដោលបែកផ្សែងរវាងប្រធានាធិបតីកំពុងកាន់អំណាចរូបនេះ ជាមួយគូប្រជែងខាងគណបក្សសាធារណរដ្ឋគឺអតីតប្រធានាធិបតី ដូណាល់ ត្រាំកាលពីខែមុន។

ម្ចាស់ជំនួយគណបក្សប្រជាធិបតេយ្យ និងអ្នកវិភាគសេរីនិយម សុទ្ធតែអំពាវនាវឲ្យលោក បៃ ដិន ផ្អាកយុទ្ធនាការរបស់ខ្លួន ហើយមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ថែមទាំងទាមទារឲ្យលោកលាលែងពីតំណែងជាប្រធានាធិបតីទៀតផង។ មិនត្រឹមប៉ុណ្ណឹង សមាជិកសភាជាន់ខ្ពស់របស់គណបក្សនេះ ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំចុះហត្ថលេខាលើលិខិតទាមទារឲ្យឲ្យដាក់បេក្ខជនដែលមានសន្ទុះជាងនេះ ដើម្បីជំនួសលោក បៃដិន ផងដែរ។

(រូបភាព៖ Getty)

សូមបញ្ជាក់ជាថ្មី ការស្ទង់មតិដែលធ្វើឡើងដោយ CBS News/YouGov បានរកឃើញថា ៧២%នៃអ្នកបោះឆ្នោតជឿថា លោក បៃ ដិន គឺមានសុខភាពផ្លូវចិត្ត និងមិនស័ក្តិសមធ្វើជាប្រធានាធិបតីនោះទេ ។ ចំណែកការស្ទង់មតិបន្តបន្ទាប់របស់ Reuters/Ipsos បង្ហាញថា សមាជិកម្នាក់ក្នុងចំណោមគណបក្សប្រជាធិបតេយ្យ ៣ នាក់ ជឿថា លោក បៃ ដិន ដែលមាន អាយុ ៨១ ឆ្នាំមិនគួរឈរឈ្មោះបោះឆ្នោតអាណត្តិថ្មីទេ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១១ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣៩ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤៤ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៣៩ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម