ព័ត៌មានអន្ដរជាតិ
អ្នកលក់ត្រីនៅ ចិន បង្អួតក្បាលពោះ៦កង់ ក្នុងវ័យ៥០ឆ្នាំ តែមិនធ្លាប់ហាត់ប្រាណម្ដងឡើយ
ដើមឡើយគាត់ធ្វើការជាអ្នកលក់ត្រីនៅផ្សារទេ ប៉ុន្តែបុរសវ័យ ៥០ ឆ្នាំរូបនេះស្រាប់តែបង្ហាញនូវការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមចិន ដោយសារតែសាច់ដុំនិងក្បាលពោះ ៦ កង់របស់គាត់ ទោះបីជាគាត់មិនដែលទៅកន្លែងហាត់ប្រាណក៏ដោយ។
លោក Chau កំពុងធ្វើការជាអ្នកលក់ត្រីនៅផ្សារមួយក្នុងខេត្ត Zhejiang ប្រទេសចិន។ ពេលគាត់មានអាយុ២០ឆ្នាំ គាត់ធ្លាប់ចូលចិត្តធ្វើចលនារុញរទះត្រី ប៉ុន្តែពេលគាត់ចាស់គាត់ឈប់ធ្វើ។ នៅក្នុងឆ្នាំ ២០២២ បុរសដដែលនេះបានចាប់ផ្តើមធ្វើលំហាត់ប្រាណម្តងទៀត ជាមួយនឹងគោលដៅហ្វឹកហាត់ឆន្ទៈរបស់គាត់។

ជាការពិតណាស់ ឧបករណ៍ហាត់ប្រាណត្រូវបានដំឡើងជាទូទៅនៅតាមទីសាធារណៈ និងតំបន់លំនៅដ្ឋានក្នុងប្រទេសចិនសម្រាប់ប្រជាជនប្រើប្រាស់ដោយឥតគិតថ្លៃ។ លោកបានឆ្លៀតយកប្រយោជន៍ពីឧបករណ៍ទាំងនេះ ដោយហាត់នៅពេលអាហារថ្ងៃត្រង់ជារៀងរាល់ថ្ងៃនៃសប្តាហ៍លុះត្រាតែមានភ្លៀង។ ខ្លួនគាត់មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានរកឃើញសមត្ថភាពរបស់គាត់ក្នុងការធ្វើលំហាត់ប្រាណ ហើយឃើញថាវាងាយស្រួលណាស់។
បុរសវ័យ ៥០ ឆ្នាំរូបនេះបាននិយាយថា គាត់មិនចាំបាច់ប្រឹងប្រែងធ្វើចលនាពិបាកៗដូចជាការរុញ ហើយងាយស្រួលអនុវត្តការទាញឡើង ដែលបង្កើតឡើងដោយមេអ្នកហាត់ប្រាណតាមដងផ្លូវ របស់ជនជាតិអាមេរិក Hannibal For King។
លើសពីនេះដែរ លោកបាននិយាយបន្ថែមទៀតថា យុវជនមួយចំនួនបានព្យាយាមអនុវត្តតាមផ្លូវរបស់គាត់ តែមិនបានជោគជ័យ។ គាត់កើតមកមានដៃ និងម្រាមដៃដ៏រឹងមាំ “វាមិនគួរឲ្យជឿទេ ដែលខ្ញុំអាចឈានដល់កម្រិតបែបនេះក្នុងវ័យរបស់ខ្ញុំ”។
ទោះបីជាយ៉ាងណាក៏ដោយ Chau មិនបានរៀបរាប់លម្អិតអំពីរបបអាហាររបស់គាត់ទេ ប៉ុន្តែមនុស្សជាច្រើនជឿថា ដើម្បីមានកម្លាំងរាងកាយបែបនេះ គាត់ត្រូវតែញ៉ាំប្រូតេអ៊ីនច្រើន ដែលជាធាតុផ្សំសំខាន់ដែលជួយដល់ការលូតលាស់សាច់ដុំ និងកម្លាំង។
នៅលើបណ្ដាញសង្គមអ៉ិនធើណេតចិនបានផ្តល់ការសរសើរជាច្រើនដល់អ្នកលក់ត្រីវ័យកណ្តាលម្នាក់នេះថា គាត់មានអាយុ ៥០ ឆ្នាំ ប៉ុន្តែមានរាងកាយដូចបុរសអាយុ ២០ ឆ្នាំ ។ គាត់បង្ហាញថា គ្រប់គ្នាមិនចាំបាច់ទៅកន្លែងហាត់ប្រាណដើម្បីមានសុខភាពល្អទេ សូម្បីតែឧបករណ៍ឥតគិតថ្លៃនៅឧទ្យានក៏អាចធ្វើបាន ប្រសិនបើអ្នកមានឆន្ទៈ។ សព្វថ្ងៃនេះមនុស្សវ័យកណ្តាល និងក្មេងៗមានម្លាំងមាំមួនតែបែរតំអូញហើយខ្ចិលទៅវិញ។

យ៉ាងណាមិញ សម្រាប់មនុស្សវ័យកណ្តាល និងវ័យចំណាស់ដែលមានកម្លាំងកាយល្អ អាចធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមចិន។ នៅឆ្នាំ ២០២៣ ស្ត្រីអាយុ ៧៨ ឆ្នាំម្នាក់ដែលមាននាមត្រកូល Bai នៅទីក្រុង Tianjin មានភាពល្បីល្បាញដោយសាររឿងរបស់នាងចាប់ផ្តើមហាត់ប្រាណនៅអាយុ ៦០ ឆ្នាំ។ មុននោះ នាងបានឆ្លងកាត់ការវះកាត់មហារីកចំនួន ៣ដង ដែលធ្វើឲ្យនាងដឹងពីសារៈសំខាន់នៃសុខភាព និងកាយសម្បទា។ .
ដោយឡែក ក្នុងឆ្នាំ ២០១៨ បុរសអាយុ ៥៣ ឆ្នាំម្នាក់ បានបង្កឲ្យមានការភ្ញាក់ផ្អើលដោយសារតែគាត់ចំណាយពេលត្រឹមតែ ៦ ខែដើម្បីបង្វែរក្បាលពោះរបស់គាត់ទៅជា ៦កង់។ គាត់ធ្លាប់រស់នៅមិនសុខស្រួល ហើយដួលនៅកណ្តាលផ្លូវ ដោយសាររាងកាយដ៏ធំ។ មួយសន្ទុះក្រោយមក គាត់ក៏ចាប់ផ្តើមរត់លេង ហើយបន្តទៅហាត់ប្រាណនៅកន្លែងហាត់ប្រាណដល់សព្វថ្ងៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកផាត់មុខចិនម្នាក់ ប្រែលោកតាវ័យ៦៦ឆ្នាំ ទៅជាបុរសសង្ហា ផ្អើលអ្នកគាំទ្រសឹងមិនជឿទឹកដៃ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ