ព័ត៌មានអន្ដរជាតិ
វៀតណាម ដាក់គុកមនុស្ស៣នាក់ ជាមេអណ្តើក នាំបវរកញ្ញានិងតារាៗ លក់ខ្លួនឲ្យអ្នកមាន
យោងតាមការចេញផ្សាយរបស់សារពត៌មាន VN Express នៅថ្ងៃទី០៩ខែកក្កដា, បុរសម្នាក់នៅទីក្រុងទីក្រុងហូជីមិញ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ពីបទជួញដូរនិងបើកសេវាកម្មពេស្យាចារ ដោយធ្វើមេអណ្តើកនាំតារាបង្ហាញម៉ូដ និងបវរកញ្ញា យកទៅលក់ខ្លួនឲ្យអ្នកមានៗ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/moigioimaidam17204177278658172-7252-2666-1720439480.jpg)
លោក Huynh Thanh Thuan អាយុ៣៤ឆ្នាំត្រូវបានតុលាការប្រជាជនទីក្រុងហូជីមិញ កាត់ទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំ ខណៈមនុស្សពីរនាក់ទៀតដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះមានឈ្មោះ Pham Do Nhat Duy និង Le Thi Thu Thao ក៏ត្រូវជាប់ពន្ធនាគារផងដែរ ក្នុងបទចោទប្រកាន់ដូចគ្នានេះ។
ក្នុងអំឡុងពេលសវនាការ លោក Thuan និយាយថា កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំមុន លោកបានចេញទៅទទួលទានអាហារជាមួយបុរសបីនាក់នៅតំបន់ Sala នៃទីក្រុង Thu Duc។ បុរសទាំងនោះបានស្នើឱ្យលោកណែនាំមនុស្សស្រីបីនាក់ដើម្បីផ្តល់សេវាពេស្យាចារនៅថ្ងៃទី ២៣ និង ២៤ ខែតុលា។
Thuan ក៏យល់ព្រម ហើយផ្ញើរូបថតស្ត្រីមួយចំនួនទៅឲ្យបុរសនោះតាមរយៈកម្មវិធី Zalo។ បន្ទាប់មក គាត់ក៏បានទាក់ទងទៅនារីពីរនាក់ ដើម្បីធ្វើអាជីវកម្មពេស្យាចារដោយផ្ទាល់ ហើយបានទាក់ទងនារីម្នាក់ទៀត តាមរយៈ Duy និង Thao។ Thuan បានព្រមព្រៀងផ្តល់សេវាពេស្យាចារក្នុងតំលៃពី ៣០ ទៅ ៥០ លានដុងក្នុងមួយថ្ងៃ ហើយផ្តល់ឲ្យស្ត្រីទាំងនោះចន្លោះពី ២០ ទៅ ៣០ លានដុង ហើយមន្ត្រីប៉ូលិសបានចាប់បុរស និងស្ត្រីទាំងនោះកាលពីថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២៣។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/Bo-Cong-an-triet-pha-duong-day-mai-dam-lien.jpg)
គួរបញ្ជាក់ថា ក្នុងអំឡុងពេលរស៊ើបអង្កេតរបស់ប៉ូលិស លោក Thuan បានសារភាពថា ខ្លួនពិតជាបានប្រាក់ពីសេវាកម្មពេស្យាចារតាមរយៈបេក្ខនារីបវរកញ្ញា និងអតិថិជននៅប្រទេសសិង្ហបុរីក្នុងតម្លៃ ៣ ០០០ដុល្លារក្នុងមួយថ្ងៃ និងបានសារភាពថាបានជាប់ពាក់ព័ន្ធនឹងករណីស្រដៀងគ្នាមួយចំនួនផ្សេងទៀតផងដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/07/Bo-Cong-an-triet-pha-duong-day-mai-dam-lien-1.webp)
អត្ថបទ៖ ប៊ុន សុភាព
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?