Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះ Boeing ដឹកមនុស្ស១៨១នាក់ ដាច់កង់ ពេលហោះឡើង

បានផុស

នៅ

យន្តហោះ Boeing 757-200 មួយគ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានដាច់កង់ទប់លំនឹងចុះចត ពេលហោះចេញពីទីក្រុង Los Angeles។

(រូបថត៖ UNILAD)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ បើតាមសេចក្តីរាយការណ៍របស់ NBC News នៅថ្ងៃអង្គារទី៩ខែកក្កដា, ជើងហោះហើរ United Flight 1001 ដែលដឹកអ្នកដំណើរ១៧៤នាក់ និងសមាជិកអាកាសយានិក៧នាក់មួយនេះ បានចុះចតនៅគោលដៅក្នុងទីក្រុង Denver នៃរដ្ឋ Colorado ដោយសុវត្ថិភាព គ្មាននរណាម្នាក់រងរបួសឡើយ។

ត្បិតតែចុះចតដោយសុវត្ថិភាពមែន ប៉ុន្តែអ្នកដំណើរបានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយថា យន្តហោះចុះចតដោយរដិបរដុប ហើយគ្រប់គ្នាភ័យព្រលឹងចុងសក់។

(រូបថត៖ IN)

យ៉ាងណាក្តី ក្រុមហ៊ុន United Airlines បានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់សិន ខណៈខ្លួនកំពុងបើកការស៊ើបអង្កេតជាបន្ទាន់លើបញ្ហានេះ។

សូមបញ្ជាក់ថា បើយោងតាមទិន្នន័យរបស់ FlightRadar24, យន្តហោះ Boeing 757-200 នេះមានអាយុកាលជិត៣០ឆ្នាំមកហើយ ហើយក្រុមហ៊ុន Boeing បានបញ្ឈប់ការផលិតម៉ូដែលនេះ តាំងតែពីឆ្នាំ២០០៤មកម្ល៉េះ។

(រូបថត៖ Flickr)

នេះមិនមែនទើបលើកដំបូងឡើយដែល United Airlines ជួបបញ្ហា ពោលគឺកាលពីខែមីនា យន្តហោះ Boeing 777-200 របស់ក្រុមហ៊ុននេះ បានជួបឧប្បត្តិហេតុស្រដៀងគ្នា ក្រោយពេលហោះចេញពីទីក្រុង San Francisco។

កាលនោះ កង់​យន្តហោះបាន​ធ្លាក់​​ចំ​រថយន្ត​មួយគ្រឿង ដែលកំពុងចតនៅព្រលាន ដោយបង្កការខូចខាតដល់​រថយន្ត​ជាច្រើន​គ្រឿង​នៅ​ក្បែរ​នោះទៀតផង។ យ៉ាងណា ក្រោយ​មក​យន្តហោះ​បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Los Angeles ដោយ​មិន​មាន​អ្នក​រង​របួស​ឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ របាយការណ៍រកឃើញថា យន្តហោះ Boeing ៣០០គ្រឿង មានបញ្ហាអាចផ្ទុះឆេះនៅលើអាកាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម