Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះ Beryl សម្លាប់មនុស្ស៨នាក់ និងបង្កទុក្ខលំបាករាប់លាននាក់ទៀត នៅរដ្ឋតិចសាស់

បានផុស

នៅ

ព្យុះ Beryl បាននាំមកជាមួយនូវខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងទៅកាន់ភាគអាគ្នេយ៍រដ្ឋតិចសាស់ កាលពីថ្ងៃចន្ទទី៨ខែកក្កដា ដោយសម្លាប់មនុស្សចំនួន៨នាក់ បង្កជាទឹកជំនន់ជន់លិចផ្លូវហាយវេ លុបចោលជើងហោះហើរជាង ១ ៣០០ជើង​ និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះនិងអាជីវកម្មជាច្រើន បង្កទុក្ខលំបាកដល់មនុស្សរាប់លាននាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Reuters។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក (NHC) បានឲ្យដឹងថា Beryl គឺជាព្យុះសង្ឃរាប្រភេទ ៥ ដំបូងបំផុតក្នុងរដូវនេះ បន្ទាប់ពីបានវាយលុកទីក្រុងឆ្នេរសមុទ្រតិចសាស់ មុនពេលធ្វើដំណើរឆ្លងកាត់ទីក្រុង Houston ហើយវាអាច​បង្ក​ព្យុះ​កំបុតត្បូង​នៅរដ្ឋ Louisiana និង​ Arkansas។

(រូបភាព៖ Getty)

គួរបញ្ជាក់ថា ព្យុះនេះបានបោកបក់ឆ្លងកាត់ប្រទេសហ្សាម៉ាអ៊ីក ហ្គ្រេណាដា សាំងវិនសិននិងហ្គ្រីណាឌីនកាលពីសប្តាហ៍មុន ដែលបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរ។  លើសពីនេះវាបានសម្លាប់មនុស្សយ៉ាងតិច ១១ នាក់នៅប្រទេសម៉ិកស៊ិក និងតំបន់ការ៉ាប៊ីន មុនពេលមកដល់រដ្ឋតិចសាស់ ។

ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ អាជ្ញាធរបានចេញសេចក្តីប្រកាសជម្លៀសប្រជាជន និងបញ្ជូនក្រុមជួយសង្គ្រោះ ២ ៥០០នាក់ទៅទូទាំងរដ្ឋ ខណៈអាជ្ញាធរក៏កំពុងដោះស្រាយបញ្ហាដាច់ចរន្តអគ្កិសនីផងដែរ៕

(រូបភាព៖ DD NEWs)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម