Connect with us

ព័ត៌មានអន្ដរជាតិ

បើកកិច្ចប្រជុំណាតូ, លោក បៃដិន ប្រ​កាសផ្តល់ខែលការពារអាកាសថ្មី ឲ្យអ៊ុយក្រែន

បានផុស

នៅ

ថ្លែងបើកកិច្ចប្រជុំកំពូលអង្គការណាតូក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារទី៩ខែកក្កដាឆ្នាំ២០២៤ ប្រធានាធិបតិអាមេរិកលោក ចូ បៃដិន បានប្រកាសផ្តល់ប្រព័ន្ធការពារដែនអាកាសថ្មី ៥ប្រភេទ ទៅឲ្យអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ BBC។

លោក ចូ បៃដិន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន និយាយថា “ដូចដែលបានប្រាប់អ៊ីចឹង អ៊ុយក្រែននឹងទទួលបានឧបករណ៍ស្ទាក់ចាប់រាប់រយគ្រឿងបន្ថែមទៀតនៅឆ្នាំក្រោយ ដែលនឹងជួយការពារទីក្រុងរបស់អ៊ុយក្រែន ប្រឆាំងមីស៊ីលរុស្ស៊ី និងការពារកងទ័ពអ៊ុយក្រែន ដែលកំពុងប្រឈមមុខនឹងការវាយប្រហារនៅសមរភូមិជួរមុខ”។

តាមការបញ្ជាក់ពីលោក បៃដិន, “​មុន​សង្គ្រាម​នេះ លោក ​ពូទីន ​គិត​ថា ណាតូ​នឹងបែកបាក់ ប៉ុន្តែសព្វ​ថ្ងៃ ណាតូ​ខ្លាំង​ជាង​អ្វី​ដែល​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រទៅទៀត។ នៅពេលសង្រ្គាមនេះផ្ទុះឡើង អ៊ុយក្រែនគឺជាប្រទេសសេរី ហើយសព្វ​ថ្ងៃ អ៊ុយក្រែន ក៏​នៅ​តែ​ជា​ប្រទេស​សេរី ហើយពេល​សង្គ្រាមចប់ ​អ៊ុយក្រែនក៏​នៅ​តែ​ជា​ប្រទេស​សេរី និង​ឯករាជ្យដដែល”។

សម្តីម៉ាត់ៗរបស់បុរសវ័យ៨១ឆ្នាំរូបនេះក្នុងសេចក្តីប្រកាសខាងលើ ត្រូវបានគេមើលឃើញថា ​ជាការបញ្ជាក់ពីភាពរឹងមាំរបស់ខ្លួនបង្ហាញដល់មេដឹកនាំបរទេសថា លោកនៅតែអាចបំពេញភារកិច្ចដឹកនាំសម្ព័ន្ធភាពយោធាដែលមានសមាជិក៣២ប្រទេសមួយនេះ ដោយរលូនជាទីបំផុត។

(រូបថត៖ កងទ័ពអាកាសអាមេរិក)

សេចក្តីប្រកាសផ្តល់ខែលការពារនេះទៀតសោត គឺកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលយ៉ាងសាហាវ ទៅលើមន្ទីរពេទ្យកុមារនិងគោលដៅស៊ីវិលផ្សេងទៀតនៅក្នុងប្រទេសអ៊ុយក្រែន។

មន្ទីរពេទ្យកុមារធំបំផុតរបស់ប្រទេសអ៊ុយក្រែន ឈ្មោះ Ohmatdyt បានរងការវាយប្រហារយ៉ាងដំណំ ហើយបើតាមការបញ្ជាក់ពីអភិបាលក្រុងកៀវលោក Vitaliy Klitschko បានឲ្យដឹងថា អ្នកស្លាប់ទាំង២នៅទីនោះ គឺជាមនុស្សពេញវ័យដែលមានម្នាក់ជាវេជ្ជបណ្ឌិត។

ទោះបីជាយ៉ាងណាក៏ដោយ ភាគីរុស្ស៊ី បានបដិសេធថា ខ្លួនមិនមែនកំណត់គោលមន្ទីរពេទ្យនោះទេ ហើយការដែលមន្ទីរពេទ្យត្រូវរងគ្រោះ គឺដោយសារតែបំណែកគ្រាប់ធ្លាក់ពីខែលការពារមីស៊ីលរបស់អ៊ុយក្រែនប៉ុណ្ណោះ។

សូមបញ្ជាក់ថា Ohmatdyt គឺជាមន្ទីរពេទ្យធំ ដែលមានឯកទេសខាងរោគមហារីក និងការវះកាត់ប្តូរសរីរាង្គ។ ក្រុមគ្រូពេទ្យនិយាយថា មានកុមារប្រហែល២០នាក់ កំពុងទទួលការព្យាបាលពេលដែលរុស្ស៊ីបាញ់មីស៊ីលចំនោះ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

អ៊ីស្រាអែល បាញ់មីស៊ីលចំជំរំជនភៀសខ្លួន ផ្តាច់ជីវិតពលរដ្ឋប៉ាឡេស្ទីន ២៩នាក់

សុខភាព៣៤ នាទី មុន

ស្លឹកតើយ ជា​ឱសថបញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ល្អសម្រាប់ស្រ្តី គួរទទួលទានកុំខាន

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

បើកកិច្ចប្រជុំណាតូ, លោក បៃដិន ប្រ​កាសផ្តល់ខែលការពារអាកាសថ្មី ឲ្យអ៊ុយក្រែន

ព័ត៌មានជាតិ១ ម៉ោង មុន

ប ស ស បន្តចុះផ្សព្វផ្សាយផ្នែកថែទាំសុខភាពសម្រាប់អ្នកក្នុងបន្ទុកសមាជិកជាមន្ត្រីសាធារណៈនៅខេត្តស្ទឹងត្រែង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជប៉ុន ប្រកាស​អាសន្ន​ពី​ជំងឺ​ដាច់សរសៃឈាមខួរក្បាល​ ខណៈរលក​កម្ដៅ​ ​វាយលុក​ខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម