Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បាញ់មីស៊ីលចំជំរំជនភៀសខ្លួន ផ្តាច់ជីវិតពលរដ្ឋប៉ាឡេស្ទីន ២៩នាក់

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃពុធទី១០ខែកក្កដាឆ្នាំ២០២៤, ការវាយប្រហារពីអាកាសរបស់អ៊ីស្រាអែល ទៅលើជំរំជនភៀសខ្លួននៅខាងក្រៅសាលារៀនមួយ នាភាគខាងត្បូងតំបន់ហ្គាហ្សា បានផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីនចំនួន២៩នាក់។

(រូបថត៖ PA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា មីស៊ីលគឺធ្លាក់ជិតខ្លោងទ្វារសាលារៀន al-Awda ក្នុងទីប្រជុំជន Abasan al-Kabira ភាគខាងកើតទីក្រុង Khan Younis។

ទោះបីជាយ៉ាងណាក៏ដោយ យោធាអ៊ីស្រាអែល ចេញមុខអះអាងថា ខ្លួនវាយប្រហារនោះ គឺកំណត់គោលដៅតែលើក្រុមភេរវករ ដែលចូលដៃក្នុងព្រឹត្តិការណ៍ថ្ងៃ៧ខែតុលាឆ្នាំ២០២៣ ប៉ុណ្ណោះ។

(រូបថត៖ AP)

ក្រោយកើតហេតុ, មានសេចក្តីរាយការណ៍អំពីសាកសពមនុស្ស នៅរដូករណែលពាសវាលពាសកាល និងក្នុងតង់ ជាពិសេសអ្នកស្លាប់មួយចំនួនគឺជាមនុស្សស្រីនិងកុមារ។

សោកនាដកម្មនេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីយោធាអ៊ីស្រាអែល បញ្ជាឲ្យជនស៊ីវិលជម្លៀសចេញពីទីប្រជុំជន Abasan al-Kabira និងតំបន់ផ្សេងទៀតនៃភាគខាងកើតទីក្រុង Khan Younis។

ការវាយប្រហារនេះ​ទៀតសោត គឺជា​ការ​វាយ​ប្រហារ​លើក​ទី​បួនក្នុង​រយៈ​ពេល​បួន​ថ្ងៃ​ជាប់គ្នា ដែលទ័ពអ៊ីស្រាអែល បាញ់ទៅ​លើ​ឬ​ជិត​សាលារៀន ជាទី​ផ្តល់​ជម្រក​ដល់​ជន​ភៀស​ខ្លួន​។

(រូបថត៖ AP)

សម្រាប់ការវាយប្រហារ៣លើកដំបូង កងកម្លាំងរបស់លោកនាយករដ្ឋមន្ត្រី Netanyahu​ អះអាង​ថា ខ្លួនកំណត់គោលដៅលើសាលារៀន ​ដោយ​សារ​តែ​អ្នក​នយោបាយ មន្ត្រិ​ប៉ូលិស និង​យុទ្ធជន​ក្រុមហាម៉ាស ប្រើប្រាស់ទីតាំងនោះធ្វើជាបន្ទាយ។

សូមបញ្ជាក់ជាថ្មី យោធាអ៊ីស្រាអែល បានបើកប្រតិបត្តិការនៅហ្គាហ្សា ដើម្បីកម្ទេចក្រុមហាម៉ាស ដើម្បីឆ្លើយតបនឹងការវាយប្រហារដ៏រន្ធត់នៅភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលក្នុងអំឡុងពេលនោះ មានមនុស្សប្រហែល ១ ២០០នាក់ត្រូវបានសម្លាប់ និង២៥១នាក់ផ្សេងទៀត ត្រូវចាប់ជាចំណាប់ខ្មាំង ហើយតាំងពីពេលនោះមក មនុស្សប្រមាណ ៣៨ ២៤០នាក់ ក៏ត្រូវបានសម្លាប់ផងដែរនៅហ្គាហ្សា៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៧ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម