Connect with us

ព័ត៌មានអន្ដរជាតិ

តួលេខមនុស្សស្លាប់ ក្នុងហេតុការណ៍បាក់អណ្ដូងរ៉ែមាសនៅឥណ្ឌូណេស៊ី កើនដល់ ២៣នាក់

បានផុស

នៅ

មនុស្សស្លាប់បានកើនឡើងដល់​២៣នាក់ហើយ និងរាប់សិបនាក់បាត់ខ្លួន បន្ទាប់ពីបំណាក់ដីវាយប្រហារតំបន់រុករករ៉ែមាសនៅលើកោះ Sulawesi នៃប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី ១០ ខែ កក្កដា​។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះបានឲ្យដឹងថា មានអ្នកភូមិជាង១០០ នាក់កំពុងជីករកមាសកាលពីថ្ងៃអាទិត្យនៅក្នុងភូមិដាច់ស្រយាលនៅភ្នំ Bone Bolango បន្ទាប់មកក៏មានបំណាក់ដីវាយប្រហារកប់កន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ពួកគេតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកភូមិចំនួន២៣នាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែក្នុងនោះមាន ១៨ នាក់រងរបួស។ ចំណែកសាកសពមនុស្សទាំង ២៣ នាក់ ដែលត្រូវបានរកឃើញគឺក្នុងនោះក៏រួមមានទាំងស្ត្រី ៣នាក់ និងក្មេងប្រុសអាយុ ៤ ឆ្នាំម្នាក់ផងដែរ។

(រូបភាព៖ BASARNAS)

មុនបំណាក់ដីកើតឡើង គេឃើញមានភ្លៀងធ្លាក់យ៉ាងគំហុក បានវាយលុកតំបន់នេះ ចាប់តាំងពីថ្ងៃសៅរ៍មក ដែលជាហេតុបណ្តាលឲ្យបាក់ទំនប់ទឹក បង្កជាគ្រោះទឹកជំនន់ លិចដល់ដំបូលផ្ទះប្រជាពលរដ្ឋក្នុងភូមិចំនួនប្រាំ ខណៈមនុស្ស​ជាង​១ ០០០​នាក់​បាន​ភៀស​ខ្លួន​ដើម្បី​សុវត្ថិភាព។

គួរបញ្ជាក់ថា ភ្លៀងមូសុងតែងបណ្តាលឲ្យមានការរអិលបាក់ដីជាញឹកញាប់ និងទឹកជំនន់ភ្លាមៗនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជុំកោះជាង ១៧ ០០០ ហើយមានមនុស្សរាប់លាននាក់រស់នៅក្នុងតំបន់ភ្នំ ឬនៅជិតតំបន់វាលទំនាប។

(រូបភាព៖ IHA)

ប្រតិបត្តិការរុករករ៉ែខុសច្បាប់ ក៏ជារឿងធម្មតាដែរនៅក្នុងប្រទេសនេះព្រោះតែមនុស្សមួយចំនួន មានជីវភាពខ្វះខាត។ កាលពីឆ្នាំ ២០២២ក៏មានបំណាក់ដីលើអណ្តូងរ៉ែមាសខុសច្បាប់មួយនៅក្នុងស្រុក Mandailing Natal នៃកោះស៊ូម៉ាត្រាខាងជើងដែរ ដោយកាលនោះបានសម្លាប់ស្ត្រីចំនួន ១២ នាក់៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាស់អាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣៣ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣៨ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៥៣ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម