Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន​ ច្រានចោល​ការចោទប្រកាន់​របស់​ចិន​ ដែលថា ខ្លួនធ្វើឲ្យខូចថ្មប៉ប្រះទឹក

បានផុស

នៅ

ប្រទេសហ្វីលីពីន បានច្រានចោលការចោទប្រកាន់របស់ចិនកាលពីថ្ងៃអង្គារដែលថា មូលដ្ឋាននាវាចម្បាំងរបស់ខ្លួននៅ ក្នុងសមុទ្រចិនខាងត្បូង បានបំផ្លាញប្រព័ន្ធអេកូឡូស៊ីថ្មប៉ប្រះទឹកនៅតំបន់នោះ និងបានទម្លាក់កំហុសទៅលើទីក្រុងប៉េកាំងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន នៅថ្ងៃពុធទី១០ខែកក្កដាឆ្នាំ២០២៤។

(រូបភាព៖ RYAN BALEDMOR)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការច្រានចោលនេះ គឺឆ្លើយតបទៅនឹងរបាយការណ៍របស់ក្រសួងធនធានធម្មជាតិចិនដែលថា កប៉ាល់ចម្បាំងហ្វីលីពីន បានចូលចតដោយខុសច្បាប់ជុំវិញថ្មប៉ប្រះទឹក Second Thomas Shoal នៅជិតកោះ Nansha ដែលធ្វើឲ្យខូចដល់ ប្រព័ន្ធអេកូឡូស៊ីនៅទីនោះយ៉ាងធ្ងន់ធ្ងរ។

ស្របពេលជាមួយគ្នានោះ ក្រុមការងារហ្វីលីពីននៅសមុទ្រចិនខាងត្បូង ក៏អំពាវនាវឲ្យមានការវាយតម្លៃផ្នែកវិទ្យាសាស្ត្រសមុទ្រដោយឯករាជ្យ អំពីមូលហេតុនៃការខូចខាតផ្កាថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូងផងដែរ ហើយហ្វីលីពីន ថែមទាំងអះអាងទៀតផងថា ប្រទេសចិនទៅវិញទេ ដែលបង្កការខូចខាតដល់បរិស្ថានសមុទ្រ ហើយធ្វើឲ្យប៉ះពាល់ដល់ជម្រកធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជានេសាទហ្វីលីពីនរាប់ពាន់នាក់ នោះ។

(រូបភាព៖ Xinhua)

ហ្វីលីពីនអះអាងថា ចិនបានបូមខ្សាច់និងផ្កាថ្ម ដើម្បីសាងសង់កោះសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូង ដែលខ្លួននិយាយថា ជាសកម្មភាពសាងសង់ធម្មតានៅលើទឹកដីរបស់ខ្លួន ប៉ុន្តែទង្វើនេះត្រូវបានប្រជាជាតិផ្សេងទៀតអះអាងថា មានគោលបំណងទាមទារយកផ្លូវទឹកនេះ។ ជាក់ស្តែង របាយការណ៍របស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិកាលពីឆ្នាំមុនបានរកឃើញថា សកម្មភាពសាងសង់របស់ចិន បានកប់ថ្មប៉ប្រះទឹកទំហំជាង ៤ ៦០០ ហិកតា ៕

(រូបភាព៖ AsiaNews)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣៥ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤០ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៥៤ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

Sokha Hotels

ព័ត៌មានពេញនិយម