Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ថា នាវា​ដឹក​យន្តហោះ​ចម្បាំង​ចិន ត្រៀម​ធ្វើ​សមយុទ្ធ​នៅ​ប៉ាស៊ីហ្វិក

បានផុស

នៅ

ក្រសួងការពារជាតិតៃវ៉ាន់ បានប្រកាស​​​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ​ថា នាវា​ដឹក​យន្តហោះ​ចម្បាំង​ចិន Shandong បានឆ្លងកាត់ជិតភាគខាងជើងប្រទេសហ្វីលីពីន ដើម្បី​ត្រៀម​ធ្វើ​សមយុទ្ធនៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

នាវា Shandong (រូបភាព៖ PLAN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តៃវ៉ាន់ បានបញ្ជាក់​ថា នៅ​ព្រឹកព្រលឹមថ្ងៃ​ពុធ​នេះ ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ៣៦គ្រឿង មាន​ដូចជា​ យន្តហោះចម្បាំង J-16 និងយន្តហោះទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ H-6 កំពុងហោះហើរទៅកាន់ភាគខាងត្បូង និងភាគអាគ្នេយ៍នៃកោះ​តៃវ៉ាន់ ឆ្ពោះទៅភាគខាងលិច​​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ដើម្បីធ្វើសមយុទ្ធជាមួយ​នាវា​ចម្បាំង Shandong។ រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ លោក Wellington Koo បាន​អះអាង​ថា ក្រុង​តៃប៉ិ មាន​សមត្ថភាព​អាច​តាម​ដាន​ដឹង​​​ពី​រាល់​សកម្មភាព​​​របស់​នាវា​ចម្បាំង​ដ៏​ធំ​​របស់​ចិន​​មួយ​នេះ​បាន។

លោក Koo បាន​​ប្រាប់​​ថា នាវា​ចម្បាំងចិន មិន​បាន​​ឆ្លង​កាត់​ច្រក​ទឹក Bashi ដែល​​ជា​ច្រក​​ផ្លូវ​ទឹក​ខណ្ឌចែក​រវាង​តៃវ៉ាន់ និង​ហ្វីលីពីន ដូច​សព្វ​ដង​នោះ​ទេ។ លោក​ បន្ត​ថា នាវា​ចិន​បាន​បរ​ទៅ​ភាគ​ខាង​ត្បូង​​ជំនួស​វិញ ដោយ​​ឆ្លង​តាម​ច្រក Balintang សំដៅ​ទៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​តែ​ម្ដង។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​តៃវ៉ាន់​នេះ ខាង​ភាគី​ចិន​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​នោះ​ទេ។ ប៉ុន្តែ​​បើ​សម្រាប់​ហ្វីលីពីន​វិញ បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​អំពី​ការ​ដាក់​ពង្រាយ​នាវា​​ដឹក​យន្តហោះ​ចម្បាំង​របស់​ចិន​នេះ​ជា​ខ្លាំង។ លោកវរសេនីយ៍ឯក​ Francel Margareth Taborlupa របស់​ហ្វីលីពីន បាន​និយាយ​ថា “យើងសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងជំរុញឲ្យភាគីទាំងអស់ប្រកាន់ខ្ជាប់នូវច្បាប់ និងបទដ្ឋានអន្តរជាតិ”។

ការ​លើក​ឡើង​របស់​ហ្វីលីពីន ធ្វើ​ឡើង​ខណៈ​បច្ចុប្បន្ន​​ជម្លោះជាមួយ​ចិន​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង​គួរ​​ឲ្យ​កត់​សម្គាល់ ​ជុំវិញ​​បញ្ហា​ដែន​​ទឹក​នៅ​តំបន់​ Second Thomas Shoal ក្នុង​​សមុទ្រ​ចិន​ខាង​ត្បូង។

គួរ​រំឭក​ថា តៃវ៉ាន់ តែង​តែយក​​ចិត្ត​​ទុក​ជា​ខ្លាំង​ចំពោះ​រាល់​​សកម្មភាព​​យោធា​​ចិន បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​​រមែង​អះអាង​ថា​តៃវ៉ាន់​ជា​អធិបតេយ្យភាព​របស់​ខ្លួន​នោះ បាន​​​​បង្កើន​សកម្មភាពជា​​ញឹក​ញាប់​នៅ​​​ជុំវិញ​ក្រុង​តៃប៉ិ ក្នុង​រយៈ​ពេល​​ជាង​៤​ឆ្នាំ​ចុង​ក្រោយ​នេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម