ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅឥណ្ឌា ប្រល័យជីវិតរមាសស្នែងមួយពូជកម្រចំនួន ៩ក្បាល
សត្វជាង ១៥០ក្បាល ក្នុងចំណោមនោះមានសត្វរមាសពូជកម្រចំនួន ៩ក្បាល បានលង់ទឹកងាប់ក្នុងគ្រោះទឹកជំនន់នៅឯឧទ្យានជាតិ Kaziranga ក្នុងរដ្ឋ Assam ភាគឦសាននៃប្រទេសឥណ្ឌា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Staits Times នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះ, មួយភាគបីនៃឧទ្យានជាតិ Kaziranga ត្រូវបានជន់លិច។ វាគឺជាជម្រកសំខាន់សម្រាប់ពូជសត្វរមាសស្នែងមួយដ៏កម្រ ចំនួនប្រហែលជាង ២៤០០ក្បាល ស្មើនឹងជិតពាក់កណ្ដាលនៃពូជរមាសស្នែងមួយទាំងអស់នៅលើពិភពលោក។
គួរបញ្ជាក់ថា រដ្ឋ Assam កំពុងប្រឈមនឹងទឹកជំនន់ភ្លាមៗ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល២ខែកន្លងមកនេះ។ យ៉ាងហោចណាស់ មនុស្ស ៧៩នាក់ បានស្លាប់នៅក្នុងទឹកជំនន់ ដែលបានជន់លិចកសិដ្ឋាន តំបន់លំនៅដ្ឋាន ព្រមទាំងមានមនុស្សរាប់ពាន់នាក់ទៀតត្រូវផ្លាស់ទីលំនៅ។ យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Assam បានឲ្យដឹងថា គ្រាន់តែក្នុងរយៈពេល២ថ្ងៃនេះ មានករណីមនុស្សស្លាប់ចំនួន៧នាក់រួចមកហើយ។

របាយការណ៍វាយតម្លៃរបស់រដ្ឋាភិបាលឥណ្ឌា បានបញ្ជាក់ថា កម្រិតទឹកនៅក្នុងទន្លេចំនួន៩ ក្នុងរដ្ឋ Assam គឺខ្ពស់ជាងកម្រិតគ្រោះថ្នាក់ ខណៈដែលដៃទន្លេ Brahmaputra ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតរហូតដល់ថ្ងៃពុធនេះ។
នាយកដ្ឋានអាកាសធាតុរបស់ប្រទេសឥណ្ឌា បានប្រកាសនៅថ្ងៃនេះថា ភ្លៀងធ្លាក់ខ្លាំង នឹងវាយប្រហាររដ្ឋភាគខាងជើង និងភាគឦសានរបស់ឥណ្ឌា ក្នុងរយៈពេល ២-៣ថ្ងៃខាងមុខ ដែលអាចធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់