ព័ត៌មានអន្ដរជាតិ
គ្រូសាសនាកេនយ៉ា ដែលបំភ័យប្រជាជនអំពីថ្ងៃរលាយផែនដី រងការចោទប្រកាន់ពីបទភេរវកម្ម
តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃអង្គារទី៩ខែកក្កដា, មេដឹកនាំសាសនាកេនយ៉ា លោក Paul Mackenzie ដែលបំផុសបំផុលនិងបំភ័យប្រជាជនអំពីថ្ងៃរលាយផែនដី បានឡើងសវនាការហើយ លើបទចោទប្រកាន់ប្រព្រឹត្តអំពើភេរវកម្ម ពាក់ព័ន្ធការស្លាប់អ្នកជឿគាត់ស៊ប់ ជាង៤៣០នាក់ នៅក្នុងតំបន់ព្រៃក្បែរព្រះវិហាររបស់គាត់។

លើសពីនេះ គាត់ក៏រងការចោទប្រកាន់ពីបទឃាតកម្ម ចាប់ពង្រត់ ធ្វើទារុណកម្មលើកុមារ និងអំពើឃោរឃៅនៅក្នុងករណីដាច់ដោយឡែកពីគ្នា ផងដែរ។
លោក Mackenzie បានបង្ហាញខ្លួននៅក្នុងតុលាការក្រុង Mombasa ជាមួយភរិយា និងសហចុងចោទចំនួន៩៣នាក់ទៀត សរុបទាំងអស់ ពួកគេមានគ្នា៩៥នាក់។

រម្លឹកទៅសវនាការកាលពីខែមករា លោក Mackenzie និងសហចុងចោទរបស់គាត់ មិនបានសារភាពទោសកំហុសអ្វីឡើយចំពោះការចោទប្រកាន់ពីបទភេរវកម្ម ត្បិតគាត់បានណែនាំអ្នកមានជំនឿ ឲ្យបង្អត់អាហារដល់ស្លាប់ ដើម្បីទៅជួបព្រះយេស៊ូវគ្រិស្ត មុនពេលពិភពលោក រលាយក៏ដោយ។
យ៉ាងណាក្តី ការធ្វើកោសល្យវិច័យបង្ហាញថា អ្នកខ្លះស្លាប់បែរជាស្លាប់ដោយសារការច្របាច់ក ឬថប់ដង្ហើមទៅវិញ។

គាត់ត្រូវបានចាប់ខ្លួនកាលពីខែមេសាឆ្នាំមុន បន្ទាប់ពីប៉ូលិស បើកប្រតិបត្តិការជួយសង្គ្រោះបានមនុស្ស១៥នាក់ ដែលមានសភាពស្លេកស្លាំងនៅក្នុងព្រះវិហារ ហើយរកឃើញសាកសពកប់ក្នុងផ្នូររាក់ៗ នៅតំបន់ព្រៃ Shakahola ក្បែរឆ្នេរសមុទ្រ Kilifi។
មិនត្រឹមប៉ុណ្ណឹង លោក Mackenzie ត្រូវគេចោទប្រកាន់ថា បានបង្ខំអ្នកមានជំនឿលើគាត់ឲ្យបំផ្លាញឯកសារអត្តសញ្ញាណរបស់ពួកគេ ហើយហាមឃាត់មិនឲ្យប្រាស្រ័យទាក់ទងជាមួយនរណាម្នាក់នៅខាងក្រៅសហគមន៍ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជនជាតិកេនយ៉ា ជាង២០០នាក់ បង្អត់អាហារដល់ស្លាប់ ព្រោះជឿគេថា នឹងបានឡើងឋានសួគ៌ មុនពិភពលោករលាយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ