ព័ត៌មានអន្ដរជាតិ
ណាតូ ស្ដីឲ្យចិន ថាជាអ្នកចាក់ឲ្យមានភ្លើងសង្គ្រាមនៅអ៊ុយក្រែន
នៅក្នុងកិច្ចប្រជុំកំពូលក្នុងរដ្ឋធានីវ៉ាស៊ីតោន សហរដ្ឋអាមេរិក, ក្រុមមេដឹកនាំអង្គការណាតូ មិនត្រឹមតែបានអនុម័តកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភាក្សាគ្នាយ៉ាងតឹងរ៉ឹងអំពីការបង្ករឿងរបស់ប្រទេសចិនផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន DW នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិកនៅមុនកិច្ចប្រជុំកំពូល អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានពណ៌នាប្រទេសចិនថាជា អ្នកបង្កាត់ភ្លើងដ៏សំខាន់នៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ អាកប្បកិរិយារបស់ចិនក្នុងអំឡុងពេលសង្រ្គាមនៅអ៊ុយក្រែន កំពុងត្រូវបានបណ្ដាប្រទេសជាសមាជិកអង្គការណាតូ ចាត់ទុកជាភស្តុតាងដែលអឺរ៉ុបយល់ថា មិនអាចមិនអើពើនឹងបញ្ហាប្រឈមដែលក្រុងប៉េកាំងបង្កឡើងបាននោះឡើយ។
ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏ធ្លាប់បានប្រាប់សារព័ត៌មាន DW នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅទីក្រុង Prague កាលពីខែឧសភាកន្លងទៅដែរថា នៅពេលនេះប្រទេសចិន ប្រៀបដូចជាអ្នកគ្រប់គ្រងស្ថានការណ៍លើសមរភូមិអីចឹង ពោលគឺអ្វីគ្រប់យ៉ាងនៅក្នុងសង្គ្រាមអ៊ុយក្រែនអាចប្រែប្រួលក៏អាស្រ័យលើការសម្រេចចិត្តរបស់ចិន។ លោកបានបន្ថែមថា ចិនតែងតែអះអាងចង់ស្វែងរកទំនាក់ទំនងល្អ និងកាន់តែប្រសើរឡើងជាមួយអឺរ៉ុប ប៉ុន្តែស្របពេលជាមួយគ្នានេះ ចិនបានលួចជំរុញការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិសុខរបស់អឺរ៉ុបទៅវិញ។
រដ្ឋាភិបាលទីក្រុងប៉េកាំង បានបដិសេធម្តងហើយម្តងទៀតចំពោះការផ្តល់អាវុធដល់ក្រុងម៉ូស្គូ។ ទោះជាយ៉ាងណាក៏ដោយ សមាជិកអង្គការណាតូ នៅតែចោទប្រកាន់ចិនថា បានផ្ដល់នូវសមាសធាតុសំខាន់ៗឲ្យរុស្ស៊ីសម្រាប់យកទៅកសាងសព្វាវុធធ្វើសង្គ្រាម។ យោងតាមការវាយតម្លៃរបស់សហរដ្ឋអាមេរិក ចិនគឺជាអ្នកផ្គត់ផ្គង់លំដាប់កំពូលនៃបង្គំឧបករណ៍ម៉ាស៊ីន មីក្រូអេឡិចត្រូនិច និងសារធាតុ nitrocellulose ដែលមានសារៈសំខាន់ក្នុងការផលិតគ្រាប់រំសេវ និងគ្រាប់រ៉ុកកែត ព្រមទាំងរបស់ប្រើប្រាស់ផ្សេងៗមួយចំនួនទៀត ដែលទីក្រុងម៉ូស្គូអាចប្រើប្រាស់ដើម្បីបង្កើនមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ខ្លួន។
យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក អង្គការណាតូឥឡូវនេះ កំពុងផ្ដោតសំខាន់ជាទីបំផុតលើទំនាក់ទំនងរវាងចិន និងរុស្ស៊ី៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៥ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន