ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានថា ល្បែងសង្គ្រាមអ៊ុយក្រែន អាចបង្កជម្លោះគ្រោះថ្នាក់ រវាងមហាអំណាចនុយក្លេអ៊ែរ
ថ្លែងក្នុងកិច្ចពិភាក្សាស្តីពីសន្តិសុខយោធានិងការគ្រប់គ្រងអាវុធ នៅទីក្រុង វីយែន នៃប្រទេសអូទ្រីស, លោក Konstantin Gavrilov ប្រធានគណៈប្រតិភូរុស្ស៊ីបានព្រមានថា ការដកខ្លួនរបស់លោកខាងលិចចេញពីកិច្ចព្រមព្រៀងគ្រប់គ្រងសព្វាវុធ និងការលេងល្បែងសង្គ្រាមចង់ឲ្យរុស្ស៊ី បរាជ័យនៅអ៊ុយក្រែន អាចបង្កឲ្យមានជម្លោះដ៏គ្រោះថ្នាក់ រវាងមហាអំណាចនុយក្លេអ៊ែរ។

តាមការចុះផ្សាយរបស់ Sputnik កាលពីថ្ងៃពុធទី១០ខែកក្កដាឆ្នាំ២០២៤, អ្នកការទូតរុស្ស៊ីរូបនេះ លើកឡើងថា “អ្នកអាចសង្កេតឃើញនៅថ្ងៃនេះថា ព្រោះតែកាន់ជើងអ៊ុយក្រែន, សម្ព័ន្ធមិត្តឆ្លងមហាសមុទ្រអាត្លង់ទិក កំពុងធ្លាក់ចូលទៅក្នុងរណ្តៅនៃការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ីហើយ។ ពួកគេបំភ្លេចចោលឯកសារទាំងអស់ ដែលអនុម័តនៅក្នុងវេទិកាស្តីពីការគ្រប់គ្រងអាវុធនិងការកសាងទំនុកចិត្ត។ ពួកគេចង់ឲ្យយើងបរាជ័យ ហើយទាំងអស់នេះ នឹងនាំមកនូវហានិភ័យនៃការប៉ះទង្គិចគ្នាដោយផ្ទាល់តែម្តង រវាងមហាអំណាចនុយក្លេអ៊ែរ ជាមួយនឹងផលវិបាកដែលមិនអាចទាយទុកជាមុនបាន”។
ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជារឿងថ្មីទេដែលទីក្រុងមូស្គូ ព្រមានពីការផ្ទុះជម្លោះជាមួយលោកខាងលិច។ ជាក់ស្តែងកាលពីខែមិថុនា អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev ក៏បានបង្ហាញកត្តា២យ៉ាងផងដែរ ដែលរុស្ស៊ីអាចប្រកាសសង្គ្រាមជាមួយលោកខាងលិច នោះគឺបើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តដាក់ទណ្ឌកម្ម និងកំណត់គោលដៅលើទ្រព្យសម្បត្តិរបស់រុស្ស៊ី។

កាលពីខែឧសភា បុរសដដែលនេះក៏គំរាម ផ្ទុះសង្គ្រាមលោកលើកទី៣ផងដែរ ប្រសិនបើសហរដ្ឋអាមេរិក ហ៊ានវាយប្រហារចំគោលដៅរុស្ស៊ីណាមួយនៅក្នុងប្រទេសអ៊ុយក្រែន។
មិនត្រឹមប៉ុណ្ណឹង កាលពីឆ្នាំមុន អតីតប្រធានាធិបតីរុស្ស៊ីរូបនេះក៏គំរាមដែរថា បស្ចិមប្រទេស កំពុងរុញពិភពលោកឲ្យខិតទៅជិតជម្លោះសកល ដែលមិនធ្លាប់ឃើញសោះ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដោយសារការផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត