ព័ត៌មានអន្ដរជាតិ
ស្រ្តី តៃវ៉ាន់ ទម្ងន់៤៨គីឡូ បែរកើតជំងឺខ្លាញ់រុំថ្លើម ដោយសារផឹកទឹកផ្លែស្រស់ជំនួសបាយរាល់ថ្ងៃ
ស្រីជនជាតិតៃវ៉ាន់ម្នាក់ មានទម្ងន់ត្រឹមតែ ៤៨ គីឡូក្រាម ប៉ុន្តែបែរទទួលរងនូវខ្លាញ់រុំថ្លើមយ៉ាងធ្ងន់ធ្ងរ ស្របពេលដែលវេជ្ជបណ្ឌិតបញ្ជាក់ថា នេះគឺដោយសារតែនាងមានទម្លាប់អាក្រក់ក្នុងការផឹកទឹកផ្លែឈើស្រស់កិនខ្លួនឯង ដែលជានិន្នាការក្នុងចំណោមយុវវ័យនាបច្ចុប្បន្ននេះ។
វេជ្ជបណ្ឌិត Wei Shihang គ្រូពេទ្យតៃវ៉ាន់ បាននិយាយថា ជំនឿគឺថាមនុស្សស្គមមិនអាចប្រឈមនឹងជំងឺខ្លាញ់រុំថ្លើមឡើយ នេះមិនមែនជាការពិតទាល់តែសោះ។ លោកបានព្រមានថា មិនថាអ្នកមានទម្ងន់ប៉ុន្មាន ឬតួខ្លួនរបស់អ្នកតូចប៉ុណ្ណា? ប៉ុន្តែប្រសិនបើមានជាតិខ្លាញ់នៅក្នុងថ្លើមលើសពី ៥% នៃទម្ងន់ថ្លើម វាដូចជាអ្នកមានជំងឺខ្លាញ់រុំថ្លើម។ សូម្បីតែមនុស្សធាត់ក៏មានហានិភ័យខ្ពស់ដែរ។ ប៉ុន្តែមនុស្សស្គមមិនមែនមានន័យថាពួកគេមានភាពស៊ាំនឹងជំងឺនេះទេ។ ជាពិសេសអ្នកដែលតមអាហារ ឬគ្រប់គ្រងទម្ងន់មិនត្រឹមត្រូវ គឺមានហានិភ័យខ្ពស់ជាងធម្មតា។
តួយ៉ាង ដូចជាករណីរបស់កញ្ញា Lin អាយុ ៣០ ឆ្នាំ កម្ពស់របស់នាងគឺ ១.៦៣ សង់ទីម៉ែត្រ ប៉ុន្តែទម្ងន់របស់នាងគឺ ៤៨ គីឡូក្រាម ដែលចាត់ទុកថាស្គមខ្លាំងបំផុត។ ក្រៅពីពោះធំបន្តិច ប៉ុន្តែដៃនិងជើងរបស់នាងគឺស្តើងមើលពីខាងក្រៅគឺពិបាកនឹងជឿថាទម្ងន់របស់នាងមានលើសពី៤៥គីឡូក្រាម នាងចាប់ផ្ដើមកត់សម្គាល់ឃើញអ្វីដែលមិនធម្មតានៅពេលដែលនាងឃើញក្បាលពោះកាន់តែធំ។ ប៉ុន្តែដំបូងគិតថាវាមកពីខ្ញុំអង្គុយ និងធ្វើការក្នុងការិយាល័យយូរពេកតែប៉ុណ្ណោះ។
បន្ទាប់ពីរាងកាយចេះតែទ្រុឌទ្រោមទៅពីមួយថ្ងៃ ចេះតែមានអារម្មណ៍ថានឿយហត់រ៉ាំរ៉ៃ ឈឺត្រង់ឆ្អឹងជំនីខាងស្តាំ បាត់បង់ចំណង់អាហារ និងចង់ក្អួតពេលញ៉ាំអាហារមានជាតិខ្លាញ់ បន្ទាប់ពីបានទៅជួបគ្រូពេទ្យទើបមានការភ្ញាក់ផ្អើល។ លទ្ធផលតេស្តបង្ហាញថា នាងមានខ្លាញ់ថ្លើមដំណាក់កាលទី២ ដែលមានប្រហែល ១២% នៃទម្ងន់ថ្លើមប្រមូលផ្តុំជាខ្លាញ់ ដែលត្រូវបានគេចាត់ទុកថាខ្ពស់ណាស់។ ប្រសិនបើជាតិខ្លាញ់បង្កមានពី ៥ ទៅ ១០% វាគឺជាដំណាក់កាលទី១ ដែលជារឿយៗពិបាកក្នុងការរកឃើញ ព្រោះមិនមានរោគសញ្ញាច្បាស់លាស់។
ទោះជាយ៉ាងណាក៏ដោយ ពេលពិនិត្យប្រវត្តិ វេជ្ជបណ្ឌិតបានរកឃើញថា អ្នកជំងឺវ័យក្មេងរូបនេះចង់សម្រកទម្ងន់ ដូច្នេះហើយទើបនាងផឹកទឹកផ្លែឈើជាប្រចាំ ជំនួសឲ្យអាហារពេលព្រឹក និងអាហារពេលល្ងាច។ ប៉ុន្តែដោយសារនាងចូលចិត្តរសជាតិផ្អែម ហើយខ្លាចកង្វះអាហារូបត្ថម្ភ។ ដូច្នេះហើយ នាងជ្រើសរើសប្រើប្រាស់ផ្លែឈើដែលមានជាតិស្ករខ្ពស់ហើយក៏បន្ថែមស្ករ និងទឹកឃ្មុំផងដែរ។ ការយល់ខុសនៃការទទួលទានផ្លែឈើបែបនេះ គឺមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមអ្នកដែលចង់សម្រកទម្ងន់ ទោះបីជាការពិតវាមានផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់សុខភាពក៏ដោយ។
ការទទួលទានផ្លែឈើដែលមានបរិមាណ fructose ច្រើន វាខុសពីផ្លែឈើដែលមានជាតិគ្លុយកូស។ ដោយសារតែរាងកាយអាចប្រើគ្លុយកូសដោយផ្ទាល់សម្រាប់ថាមពល។ ម្យ៉ាងវិញទៀត Fructose ត្រូវតែត្រូវបានដំណើរការដោយថ្លើមជាមុនសិន។ រាងកាយអាចប្រើវាបាន ហើយនៅពេលដែលផឹកទឹកផ្លែឈើប្រភេទនេះច្រើនពេក ថ្លើមធ្វើការយ៉ាងខ្លាំង ហើយប្រែ fructose ទៅជាខ្លាញ់ដែលកកកុញក្នុងថ្លើមជំនួសវិញ។
ទោះបីផ្លែឈើជាអាហារដ៏ល្អក៏ដោយ ប៉ុន្តែការញ៉ាំច្រើនពេក ហើយបន្ថែមស្ករទៅក្នុងទឹកដូចស្រ្តីតៃវ៉ាន់នឹងធ្វើឲ្យខ្លាញ់កកកុញនៅក្នុងថ្លើម ងាយនាំឲ្យកើតជំងឺខ្លាញ់រុំថ្លើម និងខ្លាញ់ក្នុងឈាមខ្ពស់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរស តៃវ៉ាន់ ម្នាក់ បណ្ដែតពោងរហូតលង់លក់ក្នុងដំណេក ដឹងខ្លួនមកវិញបែរនៅកណ្តាលសមុទ្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត