ព័ត៌មានអន្ដរជាតិ
តុលាការអារ៉ាប់រួម កាត់ទោសសកម្មជនសិទ្ធិមនុស្ស៤៣នាក់ ដាក់ពន្ធនាគារអស់មួយជីវិត
តាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋអារ៉ាប់រួមនៅថ្ងៃព្រហស្បតិ៍ទី១១ខែកក្កដា, តុលាការសហព័ន្ធទីក្រុងអាប៊ូដាប៊ី បានកាត់ទោសសកម្មជនចំនួន៤៣នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធបទល្មើសភេរវកម្ម ក្រោយរកឃើញថា ពួកគេរួមគំនិតគ្នាបង្កើតអង្គការភេរវកម្ម។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Emirates បានរាយការណ៍ថា សរុបទៅ តុលាការបានកាត់ទោសជនជាប់ចោទរហូតដល់ទៅ៥៣នាក់ឯណោះ គ្រាន់តែក្នុងនោះ មានជនជាប់ចោទ៤៣នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ចំណែក១០នាក់ទៀត ជាប់ពន្ធនាគារពី១០ទៅ១៥ឆ្នាំ។
ត្បិតតែក្រុមសិទ្ធិមនុស្សប្រកែកថា ជនជាប់ចោទទាំងអស់ គឺជាសកម្មជនសិទ្ធិមនុស្ស និងអ្នកតស៊ូមតិលទ្ធិប្រជាធិបតេយ្យក៏ដោយ ប៉ុន្តែធាតុពិតពួកគេជាសមាជិកនៃចលនាឥស្លាមអន្តរជាតិ Muslim Brotherhood ដែលអារ៉ាប់ ចាត់ទុកជាអង្គការភេរវកម្ម។

យោងតាមសេចក្តីសម្រេចរបស់តុលាការក្រុង អាប៊ូដាប៊ី, អ្នកដែលត្រូវកាត់ទោស គឺមានជាប់ពាក់ព័ន្ធនឹងក្រុម Muslim Brotherhood ដែលព្យាយាមញុះញង់ឲ្យមានបាតុកម្មដោយហិង្សា។
សូមបញ្ជាក់ថា អារ៉ាប់រួម គឺជាប្រទេសមិនអត់ឱនចំពោះក្រុមប្រឆាំងដាច់ខាត ហើយមានជំហរតឹងរ៉ឹងបំផុតលើសន្តិសុខ ដើម្បីការពារខ្លួនពីអស្ថិរភាពនយោបាយ និងអំពើហិង្សា ដែលបានជះឥទ្ធិពលដល់ប្រទេសជិតខាងនៅមជ្ឈិមបូព៌ាជាច្រើនរួចទៅហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសិទ្ធិមនុស្សបានទទូចថា ការកាត់ក្តីទ្រង់ទ្រាយធំលើកនេះ បានបំផ្លាញមុខមាត់របស់អារ៉ាប់រួមលើឆាកអន្តរជាតិ ហើយបង្កើនក្តីព្រួយបារម្ភលើដំណើរការអនុវត្តផ្នែកយុត្តិធម៌នៅក្នុងរដ្ឋឈូងសមុទ្រមួយនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើ ទីក្រុងឌូបៃ ខាតលុយប៉ុន្មាន ដោយសារទឹកជំនន់ដ៏សាហាវ ប៉ុន្មានថ្ងៃមុន?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ