Connect with us

ព័ត៌មានអន្ដរជាតិ

បុរស ​តៃវ៉ាន់ ​ម្នាក់ បណ្ដែតពោងរហូតលង់លក់ក្នុងដំណេក ​ដឹងខ្លួនមកវិញបែរនៅកណ្តាល​សមុទ្រ​​

បានផុស

នៅ

កាលពីថ្ងៃទី ១០ ខែកក្កដា គេហទំព័រ Audiity Central បានរាយការណ៍ថា អ្នកនេសាទបានជួយសង្គ្រោះបុរសអាយុ ៥៨ ឆ្នាំម្នាក់ ដែលបានអណ្តែតក្នុងសមុទ្រអស់រយៈពេល ១៩ ម៉ោង បន្ទាប់ពីគាត់បានដេកលក់ហើយរសាត់ទៅឆ្ងាយដោយមិនដឹងខ្លួន។

មែនទែនទៅ រឿងរ៉ាវរបស់គាត់បានកើតឡើងកាលពីថ្ងៃទី ០៧ ខែកក្កដាមកម៉្លេះ នៅពេលដែលទូកនេសាទឈ្មោះថា Wanli Princess 168 ធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែ New Taipei បានប្រទះឃើញវត្ថុចម្លែកនៅក្នុងទឹកដែលមានចម្ងាយប៉ុន្មានម៉ាយពីច្រាំងសមុទ្រ។ នៅពេលដែលទូកចូលទៅជិតវត្ថុចម្លែកនោះ វាបានលេចចេញជារូបរាងបុរសម្នាក់គ្មានពាក់អាវ ស្តិតលើពោងចម្រុះពណ៌ ដែលក្មេងៗប្រើនៅឆ្នេរសមុទ្រ។

នៅក្នុងវីដេអូឃ្លិបមួយ ដែលល្បីពេញបណ្តាញអ៊ីនធឺណេត អ្នក​នេសាទ​បាន​បោះ​ឧបករណ៍​សង្គ្រោះ​ឲ្យ​គាត់​តោង។ មុន​នឹង​នាំ​បុរស​ដដែល​ឡើង​លើ​ទូក​ដោយ​សុវត្ថិភាព ហើយនាំគាត់ត្រឡប់ទៅកំពង់ផែ និងហៅសេវាសង្គ្រោះបន្ទាន់ភ្លាមៗ។

ទោះបីជាមានភាពទន់ខ្សោយ និងខ្វះជាតិទឹកក៏ដោយ ក៏បុរសអាយុ ៥៨ ឆ្នាំរូបនេះ មានសុខភាពល្អ ដែលគួរឲ្យភ្ញាក់ផ្អើលនោះគាត់បានរសាត់លើពោងទឹកចម្រុះពណ៌អស់រយៈពេល ១៩ម៉ោង មុនពេលត្រូវបានទូកនេសាទប្រទះឃើញដោយចៃដន្យ។

បុរស​នោះបានណែនាំខ្លួនថា ​​Hong Nan បានប្រាប់អ្នកជួយសង្គ្រោះរបស់គាត់ថា គាត់បានរកឃើញខ្លួនឯងនៅក្នុងស្ថានភាពដ៏ចម្លែកមួយ បន្ទាប់ពីលោតចូលទៅក្នុងទឹកនៃទីក្រុង New Taipei ជាមួយនឹងពោងហែលទឹកដើម្បីឲ្យត្រជាក់ខ្លួន បន្ទាប់ពីហត់នឿយនៅកន្លែងធ្វើការ។ គាត់ក៏ធ្លាប់ផឹកស្រាពីរបីដបដែរ ហើយទឹកសមុទ្រដែលបក់បោកបានធ្វើឲ្យគាត់ងងុយគេងយ៉ាងស្កប់ស្កល់។ លោក​បាន​រំឭក​ថា ​ខ្លួន​ចូល​ទៅ​ក្នុង​ទឹក​នៅ​ម៉ោង​ប្រហែល​៦ ឬ​៧​ល្ងាច​ថ្ងៃ​ទី​៦ កក្កដា ទើប​ភ្ញាក់​ប៉ុន្មាន​ម៉ោង​ក្រោយដឹងថាខ្លួនកំពុងស្ថិតក្នុងសមុទ្រ​ឆ្ងាយ​ពី​ច្រាំង​។

បុរសតៃវ៉ាន់រូបនេះបានអះអាងថា គាត់បានព្យាយាមស្រែកឲ្យគេជួយ ប៉ុន្តែគាត់នៅឆ្ងាយពេកចូលទៅក្នុងសមុទ្រដើម្បីឲ្យអ្នកណាម្នាក់ឮគាត់ ដូច្នេះគាត់ចេះតែរសាត់នៅលើសមុទ្រពេញមួយយប់ រហូតដល់គាត់ត្រូវបានគេប្រទះឃើញដោយទូអ្នកនេសាទនៅ វេលាម៉ោង ១និង៣០នាទីរសៀល។ គាត់​ត្រូវ​បាន​គេ​យក​ទៅ​មន្ទីរពេទ្យ​តៃប៉ិ ដើម្បីឲ្យ​គ្រូពេទ្យ​ធ្វើ​តេស្ត​សុខភាព។

លោក Xu Minglong នៃនាយកដ្ឋានពន្លត់អគ្គីភ័យ New Taipei បាននិយាយថា “នៅកន្លែងកើតហេតុ អ្នកជំងឺមិនមានរបួសស្នាមទេ ហើយសញ្ញាសំខាន់របស់គាត់មានស្ថេរភាព។ ដោយសារតែហត់និងអស់កម្លាំងពេក ទើបគាត់បានសុំទឹកយើង ដូច្នេះយើងផ្តល់ជាតិទឹកដល់គាត់ជាមុនសិន ហើយសហការីរបស់យើងក៏បានអនុវត្តវិធានការជួយសង្គ្រោះជីវិតគាត់ផងដែរ។ ក្រោយមក ពួកយើងអនុញ្ញាតឲ្យគាត់ចេញពីបន្ទប់សង្គ្រោះបន្ទាន់ដោយខ្លួនឯង”។

យ៉ាងណាមិញ រឿងរ៉ាវរបស់​ Hong Nan បានផ្ទុះឡើងកាលពីប៉ុន្មានថ្ងៃមុន ដោយអ្នកអានភាគច្រើនប្រកាសថាខ្លួនច្រណែននឹងសំណាងមិនគួរឲ្យជឿបស់គាត់។ គាត់អាចអណ្តែតនៅលើទឹករាប់ម៉ោងនៅលើពោងហែលទឹកចម្រុះពណ៌ តែនៅមានជីវិតដោយសារអាយុថ្លែមានគេជួយគាត់ទាន់ពេលវេលា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរស ​តៃវ៉ាន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់​ពី​ញ៉ាំ​ផ្លែ​ប៉ោមប៉ុន្មានផ្លែ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាស់អាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣១ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣៦ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៥១ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម