Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ចាប់ខ្លួនបុរសម្នាក់ ដែលរត់ពន្ធ​ពស់​រស់ ជាង​​១០០​ក្បាល លាក់ក្នុង​ខោ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១១ខែកក្កដា, បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ពីបទ​ព្យាយាម​រត់​ពន្ធ​សត្វពស់​រស់​ជាង ១០០ក្បាលលាក់ក្នុងខោរបស់គាត់ ជាមួយគោលបំណងយក​ចូល​ទៅ​ក្នុង​ចិន​ដី​គោក ។

(រូបភាព៖ WeChat)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមគយចិនបានឲ្យដឹងថា អ្នកដំណើរដែលគេបញ្ចេញឈ្មោះរូបនេះ ត្រូវបានមន្រ្តីគយចាប់ខ្លួន ខណៈគាត់ព្យាយាមធ្វើដំណើរពីទីក្រុងហុងកុង ចូលទៅក្នុងទីក្រុង Shenzhen ដោយអំឡុងពេលនោះ មន្រ្តីគយ​រក​ឃើញ​ថា ហោប៉ៅ​ខោ​ដែល​អ្នក​ដំណើរ​ស្លៀក​នោះ ​មាន​ថង់​ចំនួន​ប្រាំមួយដោយក្នុងថង់​នីមួយៗមាន​សត្វពស់​រស់​ច្រើនប្រភេទ គ្រប់ទំហំ និង​ពណ៌ខុសៗគ្នា។ សត្វពស់ត្រូវបានរឹបអូសមានចំនួន១០៤ ក្បាលភាគច្រើនជាប្រភេទសត្វក្នុងស្រុក។

(រូបភាព៖ WeChat)

ប្រទេសចិន គឺជាមជ្ឈមណ្ឌលជួញដូរសត្វដ៏ធំបំផុតមួយរបស់ពិភពលោក ប៉ុន្តែអាជ្ញាធរបានបង្ក្រាបការជួញដូរខុសច្បាប់ក្នុងកម្រិតដ៏ខ្ពស់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំ ២០២៣ នៅច្រកដដែលនេះ ក៏មានករណីស្រដៀងគ្នានេះដែរ ដោយស្ត្រីម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់បានរកឃើញថាបានព្យាយាមរត់ពន្ធពស់ចំនួន ៥ ក្បាលលាក់ក្នុងអាវទ្រនាប់របស់នាង៕

(រូបភាព៖ WeChat)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ វិនាទី មុន

តួតៃវ៉ាន់ស្អាតបំផុត Joey Wong បង្ហាញខ្លួនម្ដងទៀត ក្រោយអវត្តមានជិត ២០ ឆ្នាំពីវិស័យសិល្បៈ

សន្តិសុខសង្គម១ នាទីute មុន

ឃាត់មេខ្លោងរត់គេចខ្លួនទៅវៀតណាម ខណៈបក្សពួក ២ នាក់ ទៀត កំពុងស៊ើបសួរនៅតុលាការ ករណីសម្លាប់នារីខ្មែរយកសពកប់នៅ ៦០ ម៉ែត្រ

ព័ត៌មានជាតិ២ នាទីutes មុន

លោក ប៉ែន បូណា៖ យុវជនកើតក្នុងសម័យសន្តិភាព និងសម្បូរសប្បាយដូចសព្វថ្ងៃ មានឱកាសក្លាយជាបញ្ញាវន្តជានខ្ពស់ បើខំរៀនសូត្រ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

បើក​មិន​បាន​ប៉ុន្មាន​ កូរ៉េ​ខាង​ជើង​លែងឲ្យទេសចរ​អន្តរជាតិ​ចូលលេង​កម្សាន្ត

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

Sokha Hotels

ព័ត៌មានពេញនិយម