ព័ត៌មានអន្ដរជាតិ
មង្គលការកូនប្រុសពៅសេដ្ឋីឥណ្ឌា ក្លាយជាភាពក្ដៅក្រហាយពីប្រជាជន ដោយសារបិទផ្លូវច្រើនថ្ងៃ
ប្រជាជនជាច្រើននៅក្នុងប្រទេសឥណ្ឌា បានបង្ហាញប្រតិកម្មមិនសប្បាយចិត្ត នៅពេលដែលអាជ្ញាធរបានចាត់ទុកពិធីមង្គលការកូនប្រុសពៅរបស់បុរសមានបំផុតនៅអាស៊ី Mukesh Ambani ជាព្រឹត្តិការណ៍សាធារណៈ ដូច្នេះពួកគេបានរឹតបន្តឹងចរាចរណ៍នៅទីក្រុងបុមបៃ ដោយបិទផ្លូវមិនឲ្យធ្វើដំណើរ។
ប៉ូលិសចរាចរណ៍ក្រុងបុមបៃ ទើបតែបានផ្ញើសេចក្តីជូនដំណឹងអំពីការរឹតបន្តឹងការដឹកជញ្ជូនសាធារណៈ នៅតាមទីតាំងមួយចំនួនក្នុងទីក្រុងរវាងថ្ងៃទី ១២ និង ១៥ ខែកក្កដា។ នេះក៏ជាពេលដែលមហាសេដ្ឋី Ambani បញ្ចប់កាលវិភាគអាពាហ៍ពិពាហ៍សម្រាប់កូនប្រុសពៅរបស់គាត់ឈ្មោះ Anant Ambani អាយុ ២៩ ឆ្នាំ ជាមួយគូដណ្ដឹង ដែលមានអាយុដូចគ្នាគឺ Radhika Merchant ។

សេចក្តីជូនដំណឹងរបស់ប៉ូលិសចរាចរណ៍ក្រុងបុមបៃបានបញ្ចាក់យ៉ាងដូច្នេះថា “ដោយសារព្រឹត្តិការណ៍សាធារណៈនៅមជ្ឈមណ្ឌលសន្និបាត Jio World នៅ Bandra Kurla Complex ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែកក្កដា វិធានការបង្វែរចរាចរណ៍នឹងត្រូវដាក់ឲ្យដំណើរការ ដើម្បីធានាបាននូវលំហូរចរាចរណ៍ដោយរលូន។ ក្នុងអំឡុងពេលនេះ ផ្លូវនឹងត្រូវដាក់កំហិតចាប់ពីម៉ោង ១ រសៀល ដល់ពាក់កណ្តាលអធ្រាត្រ”។
ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរបានកំណត់ថា ពិធីមង្គលការរបស់កូនប្រុសអ្នកមានបំផុតនៅអាស៊ីគឺជា ព្រឹត្តិការណ៍សាធារណៈ ដោយសារតែការទទួលភ្ញៀវ VIP អន្តរជាតិ និងឥណ្ឌាជាច្រើននបានចូលរួម។ ជាក់ស្តែងនៅពេលនេះ ចរាចរណ៍នៅក្នុងតំបន់ជុំវិញកន្លែងរៀបអាពាហ៍ពិពាហ៍បានកកស្ទះ។ ការកកស្ទះនេះមួយផ្នែកដោយសារតែភាពពិសេសរបស់ទីក្រុងបុមបៃ នៃការកកស្ទះចរាចរណ៍ និងមួយផ្នែកដោយសារតែម្ចាស់ផ្ទះកំពុងរៀបចំសម្រាប់ពិធីមង្គលការផងដែរ។
ដោយឡែក លោក Rajan Mehra នាយកប្រតិបត្តិនៃក្រុមហ៊ុន Club One Air បាននិយាយថា គ្រួសារ Ambani បានជួលយន្តហោះ Falcon-2000 ចំនួន ៣ គ្រឿង ដើម្បីដឹកភ្ញៀវចូលរួមក្នុងពិធីមង្គលការ ហើយត្រូវបានគេរំពឹងថា នឹងមានយន្តហោះឯកជនជាង ១០០គ្រឿងចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ភ្ញៀវមកពីគ្រប់ទិសទី ហើយយន្តហោះនីមួយៗនឹងធ្វើការហោះហើរជាច្រើននៅទូទាំងប្រទេសនៅក្នុងពេលដ៏ពិសេសមួយនេះ។ ប៉ុន្តែបច្ចុប្បន្ន អ្នករៀបចំកម្មវិធីនៅតែរក្សាព័ត៌មានអំពីអ្នកចូលរួមជាសម្ងាត់ និងមានពាក្យចចាមអារ៉ាមថា មានការចូលរួមពីឥស្សរជនល្បីៗជាច្រើននៅក្នុងពិភពនយោបាយ អាជីវកម្ម និងការកម្សាន្ត។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយការប្រកាសរឹតបន្តឹងចរាចរណ៍ដោយប៉ូលិស ពិធីមង្គលការដ៏ល្អឯករបស់ក្រុមគ្រួសារសេដ្ធីឥណ្ឌាក៏បានក្លាយជារឿងក្ដៅក្រហាយយ៉ាងខ្លាំងពីសំណាក់ប្រជាជនសាមញ្។ អ្នកលេងអ៉ិនធើណេតម្នាក់បានអត្ថាធិប្បាយនៅលើបណ្តាញសង្គម X ទាំងអាការខឹងសម្បារថា “បើអ្នកចាត់ទុកពិធីមង្គលការរបស់គ្រួសារអ្នកមានបំផុតនៅអាស៊ីថាជាពិធីសាធារណៈ នោះខ្ញុំអាចចូលទៅខាងក្នុងបានទេ?” ស្របពេលជាមួយគ្នានោះដែរ អ្នកផ្សេងទៀតបានចោទសួរវិញថា “តើនេះអាចចាត់ទុកថាជាព្រឹត្តិការណ៍សាធារណៈយ៉ាងដូចម្តេច? ខ្ញុំភ្ញាក់ផ្អើលព្រោះពួកគេត្រូវបានផ្តល់ការសប្បាយយ៉ាងពិសេស ទោះបីជាសាធារណជនឈឺចាប់ក៏ដោយ។ នេះឬក្រុមអ្នកមានលុយគេនិយមធ្វើ ដើម្បីតែផលប្រយោជន៍ខ្លួន បែរបិទផ្លូវច្រើនថ្ងៃហើយមិនឲ្យប្រជាជនធ្វើដំណើរទៅបាន”។
យ៉ាងណាមិញ ក្រឡេកទៅមើលកាលពីមួយខែមុន ពិធី Pre-Wedding លើកទី២របស់ Anant Ambani និង Radhika លើកប៉ាល់ Celebrity Ascent ក៏បានបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងក្នុងចំណោមអ្នកស្រុក និងអ្នកទេសចរនៅក្នុងប្រទេសអ៊ីតាលី ចំពោះសំលេងរំខាននិងការរឹតបន្តឹងការចូលទៅកាន់គោលដៅទេសចរណ៍ដ៏ពេញនិយមមួយ នាពេលកន្លងមកដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សេដ្ឋីឥណ្ឌា ចាយលុយ ១០ លានដុល្លារ ឲ្យ Justin ច្រៀងផ្ដាច់មុខផ្គាប់ចិត្តកូនប្រុសនិងកូនប្រសាស្រី

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ