Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង ដាក់​ពង្រាយ​អាវុធ​ឡាស៊ែរ “StarWars” ទុក​បាញ់​ទម្លាក់​ដ្រូន​ក្រុង​ព្យុងយ៉ាង

បានផុស

នៅ

រដ្ឋាភិបាល​ក្រុង​សេអ៊ូល នឹង​ដាក់​ពង្រាយ​អាវុធ​ឡាស៊ែរ ប្រើ​សម្រាប់​ទុក​បាញ់​ទម្លាក់​ដ្រូន​របស់​កូរ៉េ​ខាង​ជើង ដែល​ការ​ដាក់​ពង្រាយ​នេះ​​ត្រូវ​កូរ៉េ​ខាង​ត្បូង អះអាង​ថា ខ្លួន​នឹង​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ក្នុង​ការ​ប្រើប្រាស់​អាវុធ​ឡាស៊ែរ​យ៉ាង​ដូច្នេះ​នៅ​ក្នុង​វិស័យ​យោធា។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​រដ្ឋបាល​កម្មវិធី​ទិញលក់​​វិស័យ​ការពារ​ជាតិ​ក្រុង​សេអ៊ូល ហៅ​កាត់​ថា Dapa  នៅ​​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០២៤។

(រូបភាព៖ Hanwa)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូរ៉េ​ខាង​ត្បូង បាន​ហៅ​ប្រតិបត្តិការ​ប្រើប្រាស់​អាវុធ​ឡាស៊ែរ​នេះ​ថា​ជា “គម្រោង StarWars” ដែល​ត្រូវ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​​ឧស្សាហកម្ម​អវកាស​ក្នុង​ស្រុក Hanwha Aerospace។ Dapa បាន​ប្រាប់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​​​ថា អាវុធ​ឡាស៊ែរ​បាញ់​​ទម្លាក់​ដ្រូន​នេះ មាន​ប្រសិទ្ធភាព​ខ្ពស់ និង​តម្លៃ​ថោក ដោយ​ក្នុង​ការ​បាញ់​ទម្លាក់​ដ្រូន​​ម្ដង​ចំណាយ​អស់​ប្រាក់​តែ​ប្រមាណ ១,៥​ដុល្លារ​ប៉ុណ្ណោះ។

ទន្ទឹម​នោះ Dapa បាន​រៀបរាប់​ទៀត​ថា “ប្រទេស​របស់​យើង​កំពុង​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​​នៅ​លើ​ពិភពលោក ដែល​ដាក់​ពង្រាយ និង​ប្រតិបត្តិការ​អាវុធ​ឡាស៊ែរ ហើយ​​សមត្ថភាព​ឆ្លើយ​តប​របស់​យោធា​យើង​​ចំពោះ​​ការ​បង្ក​រឿង​ដោយ​ដ្រូន​កូរ៉េ​ខាង​ជើង នឹង​ត្រូវ​បាន​ពង្រឹង​ខ្លាំង​​​បន្ថែម​ទៀត​”។ Dapa បាន​បន្ថែម​ថា អាវុធ​ឡាស៊ែរ​នេះ​ទៀត​សោត នឹង​ក្លាយ​​ជា​ការ​​ផ្លាស់ប្ដូរ​​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ក្នុង​​សមរភូមិ​សង្គ្រាម​​នា​ពេល​អនាគត។

អ្នក​នាំ​ពាក្យ​ Dapa បាន​​ពន្យល់​ថា អាវុធ​ឡាស៊ែរ បាញ់​ទម្លាក់​ដ្រូន​ដែល​កំពុង​ហោះ តាម​រយៈ​ការ​ដុត​ឲ្យ​ឆេះ​​នូវ​​បណ្ដុំ​គ្រឿង​ម៉ាស៊ីន ឬ​ក៏​ផ្នែក​​ឧបករណ៍​អេឡិចត្រូនិច​ផ្សេងៗ​ទៀត​ដែល​មាន​នៅ​លើ​ដ្រូន ជាមួយ​កម្ដៅ​ពន្លឺ​ក្នុង​រយៈពេល​​ត្រឹម ១០ ទៅ ២០​វិនាទី។

បច្ចុប្បន្ន នៅ​ពេល​មាន​ការ​ឈ្លាន​ពាន​ដោយ​​ដ្រូន​ពី​កូរ៉េ​ខាងជើង កងទ័ព​ក្រុង​សេអ៊ូល​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាចក្រ​យោធា ដើម្បី​​បាញ់​កម្ទេច​ដ្រូន​ទាំង​នោះ។ អាវុធ​ឡាស៊ែរ​ថ្មី នឹង​ជួយ​បង្កើន​​​ភាព​ងាយ​ស្រួល និង​ការ​ចំណាយ​ថវិកា​តិច​​ឲ្យ​កូរ៉េ​ខាង​ត្បូង សម្រាប់​ទប់​ស្កាត់​​ការ​ឈ្លាន​​ពាន​ដោយ​ដ្រូន​​ពី​កូរ៉េ​ខាង​ជើង ដែល​កើត​មាន​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក​ម៉្លេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម