Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ​បញ្ជា​ឲ្យ​ពលរដ្ឋប៉ាឡេស្ទីន ​ចាកចេញ​ពី​ទីក្រុង​ហ្គាហ្សា ខណៈ​កិច្ចចរចា​ឈប់បាញ់​នៅ ដូហា​កំពុងដំណើរការ

បានផុស

នៅ

យោធាអ៊ីស្រាអែលបានបញ្ជាឲ្យប្រជាជនប៉ាឡេស្ទីនទាំងអស់ រួសរាន់ចាកចេញពីទីក្រុងហ្គាហ្សា ឆ្ពោះទៅភាគខាងត្បូង ខណៈខ្លួនបន្តការវាយលុកថ្មីនៅទូទាំងភាគខាងជើង និងកណ្តាលតំបន់ហ្គាហ្សា ដោយសម្លាប់មនុស្សរាប់សិបនាក់ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី ១១​​​ខែ​កក្កដា។

(រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីស្រាអែល បានទម្លាក់់ខិត្តប័ណ្ណពីលើអាកាសកាលពីថ្ងៃពុធ ជំរុញឲ្យពលរដ្ឋហ្គាហ្សាចាកចេញ និងធ្វើដំណើរតាមផ្លូវដែលមានសុវត្ថិភាព នៅភាគខាងត្បូងឆ្ពោះទៅកាន់តំបន់ Deir el-Balah និង az-Zawayda។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃហ្គាហ្សា បានអំពាវនាវឲ្យប្រជាជនខ្លួន កុំស្តាប់បញ្ជាជម្លៀសនេះដោយអះអាងថា វាគឺគ្រាន់តែជាផ្នែកមួយនៃសង្គ្រាមចិត្តសាស្ត្ររបស់កងទ័ពអ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីនប៉ុណ្ណោះ។ ចំណែកអង្គការសហប្រជាជាតិ ក៏បានឲ្យដឹងដែរថា ការជម្លៀសចុងក្រោយនេះ គឺអ៉ីស្រាអែលគ្រាន់តែចង់បញ្ឆេះការឈឺចាប់ដល់ប្រជាជនប៉ាឡេស្ទីនបន្ថែមទៀត ដែលភាគច្រើនបានផ្លាស់ទីលំនៅរួចហើយក៏ដោយ។

មួយរយៈចុងក្រោយនេះ ស្រាអែលបានបង្កើនការវាយលុកនៅហ្គាហ្សា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើសាលា al-Awdah បានសម្លាប់មនុស្សយ៉ាងតិច៣០នាក់ និងរបួស៥៣នាក់ ភាគច្រើនជាស្ត្រី និងកុមារ។

រូបភាព៖ Ashraf Amra)

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបង្កើនសកម្មភាពយោធាស្របពេលអ្នកសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា កំពុងជួបជាមួយមន្ត្រីអ៊ីស្រាអែលនៅរាជធានីដូហា សម្រាប់កិច្ចពិភាក្សាស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអូសបន្លាយយូរមកហើយ និងការដោះដូរឈ្លើយសឹករបស់ក្រុមហាម៉ាស ដែលកំពុងជាប់នៅក្នុងពន្ធនាគារអ៊ីស្រាអែល។

មន្ត្រីក្រុមហាម៉ាសលើកឡើងពីក្តីបារម្ភថា ការវាយប្រហាររបស់អ៊ីស្រាអែលយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ​អាចរារាំងការចរចា ខណៈក្រុមហាម៉ាសនៅតែចង់ឲ្យអ្នកសម្រុះសម្រួលអន្តរជាតិធានាថា កិច្ចចរចាបទឈប់បាញ់នៅទីក្រុងដូហា ត្រូវតែសម្រេចជាមួយបទឈប់បាញ់ជាអចិន្ត្រៃយ៍។

យ៉ាងណាក្តី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទទូចថា លោកនឹងមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងណាមួយដែលបង្ខំឲ្យអ៊ីស្រាអែល បញ្ចប់យុទ្ធនាការរបស់ខ្លួននៅហ្គាហ្សា ទាំងដែលមិនទាន់កម្ចាត់បាន ក្រុមហាម៉ាសឡើយ៕

(រូបភាព៖ Cordon Press)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

តារា​ថៃច្រើននាក់ រត់ប្រាស់អាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣៥ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤៩ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម