ព័ត៌មានអន្ដរជាតិ
អាមេរិក បើកភ្លើងបៃតងឲ្យដឹកគ្រាប់បែកទម្ងន់ជាង២០០គីឡូ ទៅអ៊ីស្រាអែលឡើងវិញ
រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងបើកការដឹកជញ្ជូនប្រភេទគ្រាប់បែកទម្ងន់ជាង ២០០គីឡូក្រាម ឲ្យទៅអ៊ីស្រាអែលឡើងវិញ ក្រោយពីផ្អាកអស់រយៈពេលជាង២ខែកន្លងទៅ។ នេះបើយោងតាមប្រភពពីមន្ត្រីអាមេរិកទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១០ ខែកក្កដា។

រដ្ឋាភិបាលក្រុងវ៉ាស៊ីតោន បានផ្ដល់ដំណឹងឲ្យអ៊ីស្រាអែលរួចមកហើយអំពីការផ្គត់ផ្គង់ប្រភេទគ្រាប់បែកទម្ងន់ជាង២០០គីឡូក្រាម ប៉ុន្តែគ្រាប់បែកទម្ងន់ជិត១តោននៅបន្តរាំងខ្ទប់ដដែល ដោយក្ដីព្រួយបារម្ភថា អ៊ីស្រាអែលអាចប្រើប្រាស់វានៅក្នុងតំបន់ប្រជុំជន ប៉ះពាល់ខ្លាំងដល់អាយុជីវិតជនស៊ីវិលនៅតំបន់ហ្គាហ្សា។ ប្រភពពីមន្ត្រីអាមេរិកសុំបញ្ចេញឈ្មោះ បាននិយាយថា “ការព្រួយបារម្ភរបស់យើងនៅតែកើតមានចំពោះអនុភាពនៃគ្រាប់បែកទម្ងន់ជិត១តោនដែលនៅសេសសល់នៅក្រុង Rafah និងកន្លែងផ្សេងទៀតនៅហ្គាហ្សា… ព្រោះក្ដីបារម្ភរបស់ពួកយើងមិនមែនផ្ដោតលើគ្រាប់បែកទម្ងន់ជាង២០០គីឡូក្រាមនោះទេ ដូច្នេះគ្រាប់បែកទាំងនោះនឹងបន្តដំណើរការទៅមុខដូចធម្មតាឡើងវិញ”។
កាលពីខែឧសភា អាមេរិកបានផ្អាកការដឹកជញ្ជូនគ្រាប់បែកខ្នាតធំចំនួន២ប្រភេទ គឺ គ្រាប់បែកទម្ងន់ជាង២០០គីឡូក្រាម និងគ្រាប់បែកទម្ងន់ជិត១តោន ដោយហេតុបារម្ភពីឥទ្ធិពលដ៏ខ្លាំងក្លារបស់វាទៅលើប្រជាជនប៉ាឡេស្ទីនច្រើនជាងទៅលើក្រុមហាម៉ាស។ គ្រាន់តែគ្រាប់បែកទម្ងន់ជិត១តោនចំនួន១គ្រាប់ អាចកម្ទេចអ្វីៗគ្រប់យ៉ាងនៅជុំវិញក្នុងរយៈចម្ងាយ៣០០ម៉ែត្រ ហើយអាចបង្កើតជារណ្ដៅផ្ទុះប្រហែលខ្ទង់១៥ម៉ែត្រ និងជម្រៅ ៥ម៉ែត្រ។
ថ្វីដ្បិតអាមេរិកនៅបន្តបិទការដឹកជញ្ជូនប្រភេទគ្រាប់បែកទម្ងន់ជិត១តោនក៏ដោយ ក៏អ៊ីស្រាអែលនៅបន្តទទួលបានការផ្គត់ផ្គង់សព្វាវុធផ្សេងៗដដែលដូចសព្វដង៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច