Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្តេជ្ញាមិនចូលរួមកិច្ចពិភាក្សាសន្តិភាពអ៊ុយក្រែន លើកក្រោយ ដាច់ខាត

បានផុស

នៅ

បន្ទាប់ពីអ៊ុយក្រែនបង្ហាញកូនចិត្តចង់ឲ្យរុស្ស៊ី មានវត្តមានក្នុងកិច្ចប្រជុំកំពូលសន្តិភាពលើកក្រោយ, ពេលនេះអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Galuzin បានប្រកាសក្តែងៗថា ទីក្រុងមូស្គូ មិនទទួលយកឱសានវាទណាមួយទេ ហើយក៏នឹងមិនចូលរួមក្នុងព្រឹត្តិការណ៍បែបនេះដែរ។

លោក Mikhail Galuzin (រូបថត៖ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានថ្លែងប្រាប់សារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ទី១១ខែកក្កដាឆ្នាំ២០២៤ថា “យើងដឹងច្បាស់ពីចេតនារបស់ទីក្រុងកៀវ និងបងធំលោកខាងលិច ដែលប្រឹងលាងខ្លួនពីភាពអាម៉ាស់នៃកិច្ចប្រជុំកំពូលសន្តិភាពបរាជ័យ ក្នុងទីក្រុង Burgenstock នៃប្រទេសស្វីស កាលពីពាក់កណ្តាលខែមិថុនា ហើយកំពុងព្យាយាមរៀបចំព្រឹត្តិការណ៍ស្រដៀងគ្នានេះ។ ពួកគេ​ថែម ​គិត​ចង់​អញ្ជើញ​រុស្ស៊ី​ទៀតផង​ ទាំងដែលទីតាំងជាក់លាក់មិនទាន់ត្រូវបានកំណត់។ ទោះបីជាយ៉ាងណាក៏ដោយ ភូមិសាស្ត្រមិនមានសារៈសំខាន់ជាមូលដ្ឋានទេ អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​ខ្លឹមសារ”។

លោកបន្តថា ប្រទេសរុស្ស៊ី ដឹងច្បាស់អំពីរូបមន្តរបស់លោកហ្សេលេនស្គី ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ប៉ុន្តែយើងមិនទទួលយកឱសានវាទណាមួយឡើយ ហើយក៏នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលបន្ទាប់ដែរ។

(រូបថត៖ Sputnik)

សូមបញ្ជាក់ជាថ្មី ក្នុងសន្និសីទសន្តិភាពអ៊ុយក្រែន ដែលស្វីសធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៥-១៦ខែមិថុនាឆ្នាំ២០២៤, មានប្រទេសចំនួន១២ បានបដិសេធចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ចុងក្រោយ ខណៈ៧៩ប្រទេស ឯកភាព ដែលនេះបង្ហាញពីបរាជ័យនៃជំនួបកំពូលនោះ។

យ៉ាងណាក្តី មិនមានការបញ្ចេញឈ្មោះទេ ថាតើប្រទេសណាខ្លះដែលមិនព្រមចុះហត្ថលេខានិងហេតុផលអ្វីទើបបដិសេធសេចក្តីថ្លែងការណ៍ចុងក្រោយបែបនេះ ប៉ុន្តែបើយោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud មានបន្ទូលថា បើសិនជាចង់បានដំណើរការពេញលេញឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាពក្នុងជម្លោះអ៊ុយក្រែនមែននោះ គឺត្រូវតែមានការចូលរួមពីសំណាក់ភាគីរុស្ស៊ីកុំបីខាន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Blinken៖ F-16 នឹងហោះលើមេឃអ៊ុយក្រែន នៅរដូវក្តៅនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តកោះកុង លើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យបន្តទូន្មានដល់កូនចៅដើរតាមគន្លងធម៌សង្គម

កីឡា៧ ម៉ោង មុន

ក្រុម U17 កម្ពុជា ឈរ​លេខ១​ក្នុង​ពូល​បណ្តោះអាសន្ន ក្រោយឈ្នះ​ម៉ាកាវ ១-០

ព័ត៌មានជាតិ៨ ម៉ោង មុន

សិក្ខាកាម​វគ្គ​អប់រំ​នយោបាយ​ជំនាន់ទី៨២ រៃអង្គាស​ថវិកា​បានមួយម៉ឺនដុល្លារ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកវិភាគ៖បាតុកកម្មនៅវ៉ាស៊ីនតោនបង្ហាញថា សម រង្ស៊ី និងម៉ុងតាញ៉ាវៀតណាម គឺជាបក្ខពួកតែមួយ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍ តុលាការ​រាជធានីខេត្ត បាន​ចាត់ការ​លើសំណុំរឿងក្មេងទំនើង​ចំនួន​១៤​ករណី និងឃាត់ខ្លួនចំនួន៧៩នាក់

Sokha Hotels

ព័ត៌មានពេញនិយម