ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ តាមដានសកម្មភាពយោធារបស់ចិន ខណៈស្ថានការណ៍ កាន់តែឡើងកម្តៅ
តៃវ៉ាន់ថា ខ្លួនកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់នូវសកម្មភាពយោធារបស់ចិន ខណៈស្ថានការណ៍កាន់តែក្តៅគគុកបន្ទាប់ពីមានយន្តហោះចម្បាំងកាន់តែច្រើន ចូលរួមសមយុទ្ធជាមួយនាវាដឹកយន្តហោះ Shandong នៅក្នុងសមយុទ្ធប៉ាស៊ីហ្វិក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ទី១១ខែកក្កដា។

រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា នាវាដឹកយន្តហោះ Shandong បានឆ្លងកាត់តំបន់ជិតប្រទេសហ្វីលីពីន ក្នុងដំណើរឆ្ពោះទៅកាន់សមយុទ្ធប៉ាស៊ីហ្វិក។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ តៃវ៉ាន់បានប្រទះឃើញយន្តហោះយោធាចិនចំនួន ៦៦ គ្រឿងដែលកំពុងប្រតិបត្តិការនៅជុំវិញកោះនេះ ហើយក្នុងចំណោមនោះ មានយន្តហោះ ៣៩គ្រឿង បានឆ្លងកាត់ទៅភាគខាងត្បូង និងអាគ្នេយ៍នៃកោះតៃវ៉ាន់។
លើសពីនេះក្រសួងការពារជាតិតៃវ៉ាន់ក៏បានបញ្ចេញរូបភាពពីរសន្លឹក បង្ហាញពីយន្តហោះចម្បាំង J-16 និង យន្តហោះទម្លាក់គ្រាប់បែកមានសមត្ថភាពផ្ទុកនុយក្លេអ៊ែរធុន H-6 ផងដែរ ដែលតៃវ៉ាន់ទើបថតបានថ្មីៗ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ តៃវ៉ាន់ បានត្អូញត្អែរមិនដាច់ពីមាត់ អំពីសកម្មភាពយោធារបស់ចិន ខណៈទីក្រុងប៉េកាំង ព្យាយាមដាក់សម្ពាធលើកោះនេះខ្លាំងបំផុត៕
អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង